logo

លោកនាយករដ្ឋមន្ត្រី៖ នាំបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមក្លាយជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីអាគ្នេយ៍

2026/2/23 | 11:47:06
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានធ្វើទស្សនកិច្ចការងារនិងប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី១ ដល់បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យនាំបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមក្លាយជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៣០។

លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជានិន្នាការដែលជៀសមិនរួច ជាកូនសោរបើកទ្វារនៃការទម្លុះទម្លាយនិងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់បណ្ដាប្រទេស។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងជំនួប។ (រូបថត៖ VOV)

“បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ត្រូវមានការទម្លុះទម្លាយ ដោយបញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេសវៀតណាម តាមទាន់ប្រទេសជឿនលឿននៅក្នុងតំបន់ និងលើពិភពលោកជាបណ្ដើរៗ។ គោលដៅគឺក្លាយជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៣០ ដោយមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិនៅក្នុងវិស័យសំខាន់ៗមួយចំនួន។ ដូច្នេះ ខ្ញុំស្នើឡើងបាវចនាថា៖ បញ្ញាឈ្លាសវៃ - ធ្វើជាម្ចាស់លើបច្ចេកវិទ្យា - ផ្លាស់ប្តូរយ៉ាងខ្លាំង - ច្បាមជាប់ស្ថានភាព - ស្ថាបនាអនាគត”។

លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម នាំមុខគេក្នុងការអនុវត្តបញ្ញាសិប្បនិម្មិត និងទិន្នន័យធំទៅក្នុងការស្រាវជ្រាវ ព្រមទាំងកសាងមូលដ្ឋានទិន្នន័យជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបម្រើជាមូលដ្ឋានសម្រាប់ការតាក់តែងគោលនយោបាយ៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/ហ្វាម មិញជីញ/វៀតណាម/បណ្ឌិត្យសភា/​ វិទ្យាសាស្ត្រ/បច្ចេកវិទ្យា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត