logo

លោកនាយករដ្ឋមន្ត្រី៖ “មិនបណ្ដោយឲ្យបុគ្គលណាម្នាក់ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU របស់ប្រទេសជាតិទាំងមូលឡើយ”

2026/3/4 | 09:07:12
(VOVWORLD) - ក្នុងរយៈពេលខាងមុខ គោលដៅខ្ពស់បំផុតគឺធានាទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៃផ្នែកជលផលវៀតណាម ព្រមទាំងដកកាតលឿង IUU តាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) ផងដែរ។ 
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នេះគឺជាការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។

រាយការណ៍នៅក្នុងកិច្ចប្រជុំ តំណាងមកពីក្រសួងកសិកម្ម និងបរិស្ថានបានឲ្យដឹងថា ក្នុងសប្ដាហ៍កន្លងទៅ ក្រសួងបានចេញផែនការត្រួតពិនិត្យ និងរៀបចំក្រុមការងារនៅតាមមូលដ្ឋានានា។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ទាក់ទងនឹងការគ្រប់គ្រងនាវា៖ នាវានេសាទ ១០០% (ជាង ៨០,០០០ គ្រឿង) ត្រូវបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិសម្រាប់របរនេសាទ (VNFishbase)។ មិនរកឃើញករណីនាវានេសាទណាមួយដែលរំលោភលើដែនទឹកបរទេសក្នុងអំឡុងសប្តាហ៍នោះទេ។ អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា៖

“គោលដៅខ្ពស់បំផុតនៅក្នុងរយៈពេលខាងមុខនោះគឺធានាការអភិវឌ្ឍប្រកបដោយចីរភាពនៃផ្នែកជលផលវៀតណាម ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិឆ្ពោះទៅរកកំណើន ២ ខ្ទង់ ព្រមទាំងដកកាតលឿង IUU តាមអនុសាសន៍របស់ EC ផងដែរ។ នេះគឺជាការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ ប៉ុន្តែក៏ជាកិត្តិយស និងកិត្យានុភាពរបស់ប្រជាជាតិ របស់បក្ស និងរដ្ឋ ហើយបម្រើផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនដែរ។ ស្មារតីគឺថា មិនបណ្ដោយឲ្យកំហុសរបស់បុគ្គល ឬសមូហភាពណាមួយ ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃផ្នែកជលផលនោះទេ”។

លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យអង្គភាពពាក់ព័ន្ធត្រៀមរៀបចំរបាយការណ៍ឲ្យបានល្អ ដោយច្បាមជាប់តម្រូវការរបស់ EC ខណៈដែលក្រសួង និងវិស័យនានាត្រូវតែអនុវត្តន៍យ៉ាងតឹងរ៉ឹងតាមអនុសាសន៍របស់ EC។

ទាក់ទងនឹងភារកិច្ចជាក់លាក់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថានផ្តោតលើដំណោះស្រាយរយៈពេលវែង ដូចជា៖ ការគ្រប់គ្រងនាវា; ការគ្រប់គ្រងបរិមាណទិន្នផល; ការអនុវត្តបច្ចេកវិទ្យា; និងការកែលម្អជីវភាពរស់នៅរបស់អ្នកនេសាទ។ ក្រសួងការពារប្រទេស ដឹកនាំកងកម្លាំងការពារព្រំដែនឱ្យគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវនាវានេសាទដែលចេញចូលពីកំពង់ផែ; រៀបចំការល្បាតដើម្បីការពារមិនទុកឲ្យកើតឡើងការរំលោភបំពាន។ ក្រសួងនគរបាលពន្លឿនការស៊ើបអង្កេត និងការកាត់ទោសលើករណីរំលោភបំពានធ្ងន់ធ្ងរស្របតាមអនុសាសន៍របស់ EC ហើយគ្រប់គ្រងយ៉ាងដិតដល់ចំពោះម្ចាស់នាវា និងអ្នកនេសាទនៅកន្លែងរស់នៅ៕

TAG
VOV/VOVworld/វៀតណាម/ប្រយុទ្ធប្រឆាំង/ការនេសាទខុសច្បាប់/IUU

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត