logo

លោកនាយករដ្ឋមន្ត្រី៖ យុទ្ធសាស្ត្រប្រេងនៅងីសឺនត្រូវតែអនុវត្តឈរលើស្មារតីជាបន្ទាន់

2026/3/29 | 09:36:00
(VOVWORLD) - នៅរសៀលថ្ងៃទី ២៩ ខែមីនានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញឈីញ បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុនចម្រាញ់ប្រេង និងប្រេងឥន្ធនៈងីសឺន   និងអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ឃ្លាំងទុកបម្រុងប្រេងឥន្ធនៈជាយុទ្ធសាស្ត្រនៅងីសឺន។ 
លោកនាយករដ្ឋមន្ត្រីអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ឃ្លាំងទុកបម្រុងប្រែងឥន្ទនៈយុទ្ធសាស្ត្រនៅងីសើន (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសាងសង់ឃ្លាំងទុកបម្រុងប្រេងឥន្ធនៈជាយុទ្ធសាស្ត្រនៅងីសឺនត្រូវតែអនុវត្តឈរលើស្មារតីបន្ទាន់។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ VOV)

ក្នុងជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ក្រុមហ៊ុនចម្រាញ់ប្រេងនិងប្រេងឥន្ធនៈងីសឺន   ដែលបានធានាប្រេងឆៅគ្រប់គ្រាន់ ដើម្បីធានាបាននូវប្រតិបត្តិការជាបន្តបន្ទាប់រហូតដល់ចុងខែឧសភា ឆ្នាំ ២០២៦ ក្នុងសមត្ថភាពល្អបំផុត។ នៅចំពោះមុខស្ថានភាពទីផ្សារកាន់តែលំបាកទាក់ទងនឹងការផ្គត់ផ្គង់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនចម្រាញ់ប្រេង និងប្រេងឥន្ធនៈងីសឺន   ធានាការផ្គត់ផ្គង់ចំនួន៤០% ប្រេងឥន្ធនៈក្នុងស្រុក  ដោយផ្តល់អាទិភាពដល់ប្រេងកាតឯកទេស (Jet A1) សម្រាប់យន្តហោះ។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា កំពុងមានកិច្ចខិតខំប្រឹងប្រែង ដើម្បីជំនះការលំបាក ក្នុងការដឹកជញ្ជូនប្រេងមកកាន់វៀតណាម តាម រយៈច្រកសមុទ្រហ័រមូស។ ដោយឈរលើស្មារតីនៃអធិបតេយ្យភាពរបស់វៀត ណាម និងបញ្ហាមនុស្សធម៌លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនចម្រាញ់ប្រេងនិងប្រេងឥន្ធនៈងីសឺន   ធានាប្រភពប្រេងសម្រាប់ប្រតិបត្តិការរបស់រោងចក្រ ក្នុងនោះមានប្រភពប្រេងពីសហព័ន្ធរុស្ស៊ី ដើម្បីជំនះដំណាក់កាលដ៏លំបាកនិងវិបត្តិ ព្រមទាំងធានាសន្តិសុខថាមពលសម្រាប់ វៀតណាម៕

TAG
VOV/VOVworld/លោកនាយករដ្ឋមន្ត្រី/យុទ្ធសាស្ត្រប្រេង/ងីសឺន/អនុវត្ត/ឈរ/បន្ទាន់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត