logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

2026/3/5 | 08:46:44

(VOVWORLD) - កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រី
វៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក។ (រូបថត៖ VGP)

វិភាគ និងព្យាករណ៍ពីស្ថានភាពក្នុងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការវិវត្តទាំងនេះអាចប៉ះពាល់ដល់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសអតិផរណា និងកំណើន សន្តិសុខថាមពល ភស្តុភារកម្ម (ដោយសារតែតម្លៃកើនឡើង) ធ្វើឲ្យបាក់ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជនវៀតណាមនៅបរទេស ក៏ដូចជាសន្តិសុខ ការពារជាតិ សណ្តាប់ធ្នាប់សាធារណៈនិងកិច្ចការបរទេសផងដែរ។ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះស្ថានភាព ដោយធានាបាននូវការសម្រេចបាននូវគោលដៅដែលបានដាក់ចេញ រួមទាំងកំណើនសេដ្ឋកិច្ចពី ១០% ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលការណ៍និងទស្សនៈមួយចំនួន គឺត្រូវតែរក្សាអំណត់ធ្មត់ ប្រកាន់ខ្ជាប់នូវគោលការណ៍ធំៗ ជៀសវាងការភ័យស្លន់ស្លោ និងការបាត់បង់អំណត់ធ្មត់ ជៀសវាងការមើលស្រាល ការធ្វេសប្រហែស និងការបាត់បង់ភាពប្រុងប្រយ័ត្ន ព្រមទាំងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីដោះស្រាយបញ្ហាប្រកបដោយភាពបត់បែន ទាន់ពេលវេលា មានប្រសិទ្ធភាព និងសកម្ម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងមតិណែនាំ។ (រូបថត៖ VGP/Nhat Bac)

សម្រាប់ដំណោះស្រាយទាក់ទងនឹងសន្តិសុខមនុស្ស លោកនាយករដ្ឋមន្ត្រីបានណែនាំក្រសួង និងស្ថាប័ននានាឱ្យគិតគូរពីវិធានការជម្លៀសពលរដ្ឋវៀតណាមចេញពីតំបន់ដែលមានហានិភ័យខ្ពស់។ ទីភ្នាក់ងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយត្រូវធានាការផ្ដល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា សត្យានុម័ត ស្របតាមការតម្រង់ទិស។ បណ្ដាក្រសួង និងស្ថាប័នត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធ ដោយមិនត្រូវមើលរំលងតំបន់ឬវិស័យនោះឡើយ៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ឆ្លើយតប/មជ្ឈិមបូព៌ា​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត