logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុងកឹនធើ

2025/12/28 | 11:57:03

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូសមាជិកសភានៃទីក្រុងកឹនធើ បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៥។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុងកឹនធើ។ (រូបថត៖ Lai Hoa/VOV)

ខ្លឹមសារដែលអ្នកបោះឆ្នោតបានលើកឡើងនៅក្នុងជំនួបនេះ រួមមាន ការពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការជួយសាកលវិទ្យាល័យនានាក្នុងតំបន់ឱ្យអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលចំណេះដឹង ការទាក់ទាញអ្នកមានទេពកោសល្យ; ដំណោះស្រាយដ៏លេចធ្លោដើម្បីបង្កើនការការពារ ការថែទាំ និងការលើកកំពស់សុខភាពប្រជាជន ជាដើម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុងកឹនធើ រៀបចំប្រព័ន្ធគ្រឹះស្ថានអប់រំឡើងវិញ ក្នុងនោះសាលាមត្តេយ្យសិក្សានិងសាលាសកលនានា ត្រូវបានរៀបចំតាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ព្រមទាំងរៀបចំសាកលវិទ្យាល័យចំនួន ១៧ ឡើងវិញដើម្បីបង្កើនទំហំ និងលើកកំពស់គុណភាព។

(រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រព័ន្ធនយោបាយទាំងមូលរបស់ទីក្រុង ប្រជាជន និងអាជីវកម្មគួរតែផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសម្រាប់វិស័យសុខាភិបាល និងអប់រំ ដើម្បីធានាគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ក្នុងពេលជាមួយគ្នានោះ "មិនលះបង់វឌ្ឍនភាព យុត្តិធម៌សង្គម សុខុមាលភាពសង្គម និងបរិស្ថាន ដើម្បីប្ដូយកកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះទេ"៖

“បណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យសុខាភិបាលនិងអប់រំ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍។ តំបន់ដីសណ្តទន្លេ Cuu Long ក៏ចាំបាច់ត្រូវវិនិយោគ ចាប់ពីការថែទាំសុខភាពបឋម រហូតដល់ការអប់រំ និងការបណ្តុះបណ្តាលលើគ្រប់ជ្រុងជ្រោយ ដែលត្រូវឆ្លងកាត់ដំណាក់កាល និងជំហានជាច្រើន។ ហើយក្នុងដំណាក់កាលនីមួយ ជំហាននីមួយៗតម្រូវឱ្យមានការយកចិត្តទុកដាក់ ដើម្បីសម្រេចបាននូវប្រព័ន្ធអប់រំ សុខាភិបាលប្រកបដោយយុត្តិធម៌ ទំនើប និងមានប្រសិទ្ធភាព”។

លោកនាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ផងដែរថា ស្មារតីនៃអភិបាលកិច្ចត្រូវតែផ្លាស់ប្តូរពីការគ្រប់គ្រងទៅជាការបម្រើប្រជាជន ដោយផ្តោតលើប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ចឆ្លាតវៃ និងបង្កើនការផ្លាស់ប្តូរឌីជីថល៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/ហ្វាម មិញជីញ​/ជួបសំណេះសំណាល/អ្នកបោះឆ្នោត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត