logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ តម្រូវឲ្យប្រមូលផ្ដុំការដឹកនាំ កម្លាំង និងធនធានសម្រាប់គម្រោងផ្លូវដែក

2026/1/7 | 07:24:48
(VOVWORLD) - កាលពីយប់ថ្ងៃទី ៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៅទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់និងគម្រោងសំខាន់ថ្នាក់ជាតិក្នុងវិស័យផ្លូវដែក បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាមអ៊ីនធឺណិត ជាមួយខេត្តក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសំណង់ លោក ត្រឹន ហុងមិញ បានថ្លែងថា នាបច្ចុប្បន្ន បានអនុម័តលើគោលជំហរវិនិយោគលើគម្រោងចំនួនពីរ រួមមាន៖ ផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែក ឡាវកាយ - ហាណូយ - ហាយហ្វុង; បានបើកការដ្ឋានសាងសង់គម្រោងសមាសភាគទី ១ នៃខ្សែរថភ្លើង ឡាវ កាយ - ហាណូយ - ហាយហ្វុង ក្នុងឱកាសខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា។ ក្នុងពេលជាមួយគ្នានោះ កំពុងត្រៀមលក្ខខណ្ឌបច្ចេកទេស និងធនធានមនុស្ស; បង្កើត និងដំណើរការយន្តការសហប្រតិបត្តិការជាមួយប្រទេសចិនតាមរយៈគណៈកម្មាធិការសហប្រតិបត្តិការ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា៖ “ការអនុវត្តគម្រោងនានាគឺផ្អែកលើគោលការណ៍ "៣ មាន" និង "២ គ្មាន"។ "៣ មាន" គឺ មានអត្ថប្រយោជន៍សម្រាប់រដ្ឋ មានអត្ថប្រយោជន៍សម្រាប់ប្រជាជន មានអត្ថប្រយោជន៍សម្រាប់អាជីវកម្ម។ ឈរលើស្មារតី "អត្ថប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា"។ "២ គ្មាន" គឺ៖ គ្មានអំពើពុករលួយ អវិជ្ជមាន និងគ្មានការខាតបង់ ឬខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈ ការខិតខំប្រឹងប្រែងនិងទឹកប្រាក់របស់ប្រជាជន។ ការអនុវត្តយឺតយ៉ាវ ឬគម្រោងដែលជួបប្រទះនឹងឧបសគ្គ ត្រូវតែបញ្ឈប់ការអនុវត្ត គឺជាការខ្ជះខ្ជាយ”។
ទាក់ទងនឹងគម្រោងផ្លូវដែកក្នុងទីក្រុង លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការរៀបចំផែនការឡើងវិញចំពោះប្រព័ន្ធរថភ្លើងក្រោមដីនៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ៕
TAG
VOV/VOVworld/គម្រោង/ផ្លូវដែក/នាយករដ្ឋមន្រ្តី/វៀតណាម/ហ្វាម មិញជីញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត