logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងលើកទឹកចិត្តដល់គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា

2026/2/16 | 08:44:59

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ (ថ្ងៃទី២៩ នៃបុណ្យតេត) នៅទីក្រុងហាណូយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់កម្មាភិបាល វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងអ្នកជំងឺ ព្រមទាំងត្រួតពិនិត្យការងារបម្រើអ្នកជំងឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅមន្ទីរពេទ្យឈានមុខគេចំនួនពីរគឺ មន្ទីរពេទ្យ Bach Mai និងមន្ទីរពេទ្យមិត្តភាព Viet Duc ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅសាកសួរសុខទុក្ខបណ្ដាអ្នកជំងឺនៅមន្ទីរពេទ្យ Bach Mai។ (រូបថត៖ VOV)

នៅមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ A៩ នៃមន្ទីរពេទ្យ Bach Mai លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសាកសួរសុខទុក្ខបណ្ដាអ្នកជំងឺ លើកទឹកចិត្តដល់ជួរវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាឱ្យខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកជំងឺ។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមន្ទីរពេទ្យ Bach Mai អនុវត្តន៍ឲ្យបានល្អនូវសេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយស្តីពីដំណោះស្រាយទម្លុះទម្លាយមួយចំនួន ដើម្បីបង្កើនការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន។

នាព្រឹកថ្ងៃនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់មន្ត្រី វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំងឺ ព្រមទាំងត្រួតពិនិត្យថែទាំអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាព Viet Duc ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើថា៖ “វេជ្ជបណ្ឌិតដូចជាអ្នកម្តាយជាទីស្រឡាញ់អញ្ចឹង។ ខ្ញុំស្នើឲ្យមន្ទីរពេទ្យត្រូវសាមគ្គីគ្នាជាធ្លុងមួយ ប្រមូលផ្ដុំបញ្ញា រីកសាយភាយសីលធម៌វេជ្ជសាស្ត្រ ដំឡើងកម្រិតមន្ទីរពេទ្យ អភិវឌ្ឍន៍វេជ្ជសាស្ត្រ រុញថយក្រោយជំងឺ ហើយប្រជាជនត្រូវតែទទួលបានផលនៃវិស័យសុខាភិបាល”៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/សួរសុខទុក្ខ/មន្ទីរពេទ្យ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត