logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី

2026/3/26 | 08:31:24
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែមីនា យន្តហោះដែលដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហាណូយវិញ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី។ (រូបថត៖ VOV)

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ទៅកាន់សហព័ន្ធរុស្ស៊ី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានកាលវិភាគការងារដ៏មមាញឹកជាមួយនឹងសកម្មភាពជិត ៣០។ លោកនាយករដ្ឋមន្ត្រីបានជួបសវនាការជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន លោកនាយករដ្ឋមន្ត្រី មីខាអ៊ីល មីស៊ូស្ទីន ប្រធានព្រឹទ្ធសភា លោកស្រី វ៉ាលេនទីណា ម៉ាតវីអេនកូ ប្រធានសភាឌូម៉ាជាតិ លោក វីយ៉ាឆេស្លាប វ៉ូឡូឌីន និងលេខាធិការក្រុមប្រឹក្សាសន្តិសុខ លោក សឺហ្គេ ស៊យហ្គូ។ តាមរយៈកិច្ចពិភាក្សា និងជំនួបសវនាការជាមួយថ្នាក់ដឹកនាំរុស្ស៊ី ភាគីទាំងពីរបានឯកភាពថា ដោយឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាពប្រពៃណីដែលមានស្រាប់ ចាំបាច់ត្រូវធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។

គួរឲ្យកត់សម្គាល់ថា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកនាយករដ្ឋមន្ត្រី មីខាអ៊ីល មីស៊ូស្ទីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើដែនដីវៀតណាម។ នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ដែលគូសសញ្ញាពីការចាប់ផ្តើមឡើងវិញជាផ្លូវការនៃកម្មវិធីថាមពលនុយក្លេអ៊ែររបស់វៀតណាម៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/វៀតណាម/ដំណើរទស្សនកិច្ច/រុស្ស៊ី/បញ្ចប់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត