logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ មិនទុកឲ្យមានការខ្វះខាតប្រេងឥន្ធនៈក្នុងគ្រប់កាលៈទេសៈ

2026/3/17 | 12:24:00

(VOVWORLD) -  នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារ ធានាសន្តិសុខថាមពល ដោយពិភាក្សាអំពីដំណោះស្រាយធានាការផ្គត់ផ្គង់ថាមពល ស្ថិរភាពតម្លៃប្រេងឥន្ធនៈ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញបានស្នើឱ្យប្រកាន់ខ្ជាប់នូវបាវចនា ១៦ ពាក្យ៖ "យល់ច្បាស់ពីស្ថានភាព ឆ្លើយតបដោយបត់បែន ធ្វើសកម្មភាពទាន់ពេលវេលា លទ្ធផលច្បាស់លាស់" ដោយមានគោលដៅ មិនទុកឲ្យមានការខ្វះខាតថាមពលសម្រាប់ផលិតកម្ម អាជីវកម្ម និងការប្រើប្រាស់របស់ប្រជាជន; មិនទុកឲ្យមានការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតប្រេងឥន្ធន:។ 

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ ឡាយហ្វា/VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើរថា៖ "ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ព្រមទាំងក្រសួងនិងស្ថាប័នផ្សេងៗទៀត ត្រូវអនុវត្តន៍ការណែនាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាល  ធានាសន្តិសុខថាមពល មិនទុកឲ្យមានការខ្វះខាតប្រេងឥន្ធនៈក្នុងគ្រប់កាលៈទេសៈ។ បន្តដឹកនាំដំណោះស្រាយ ដើម្បីធានាការផ្គត់ផ្គង់ប្រេងឆៅនាំចូល។ EVN និងអង្គភាពពាក់ព័ន្ធ គួរតែរក្សាប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងស្ថិរភាពនៃរោងចក្រចម្រាញ់ប្រេង បង្កើនប្រសិទ្ធភាពសមត្ថភាពកែច្នៃ និងធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ផលិតកម្មក្នុងប្រទេស និងសម្រាប់ផលិតកម្មអាជីវកម្ម។ ក្រសួងហិរញ្ញវត្ថុ  សម្របសម្រួលជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីតាមដានយ៉ាងដិតដល់ តម្លៃប្រេងឥន្ធនៈប្រចាំថ្ងៃ ដោយដោះស្រាយយ៉ាងហ្មត់ចត់នូវការស្តុកទុក ការឡើងតម្លៃ ការរត់ពន្ធ និងការប្រែប្រួលតម្លៃដែលមិនត្រឹមត្រូវនឹងស្ថានភាពជាក់ស្តែង"។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានការរៀបចំផែនការឡើងវិញ និង សាងសង់ឃ្លាំងទុកបម្រុងប្រេងឥន្ធនៈ ជំរុញការសន្សំសំចៃថាមពល ថាមពលបៃតង និងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃការប្រើប្រាស់ធនធានស្របតាមនិន្នាការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ លោកក៏បានស្នើឱ្យមានការរៀបចំសន្និសីទសារព័ត៌មាន រៀងរាល់ប្រាំថ្ងៃម្តង ដើម្បីផ្តល់ព័ត៌មានផ្លូវការ និងបរានុម័តដល់សាធារណជនអំពីការផ្គត់ផ្គង់ និងតម្លៃផលិតផលប្រេងឥន្ធនៈ៕

 

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត