logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ

2026/1/31 | 08:42:19

(VOVWORLD) - កាលពីរសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ H&M ដែលជាម៉ាកយីហោសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីជាមួយស៊ុយអែត ដែលជាដៃគូសំខាន់ឈានមុខគេរបស់វៀតណាមនៅអឺរ៉ុបខាងជើង ព្រមទាំងស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ SYRE នៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi។ (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើតម្រូវការ៖ មិនបង្កឲ្យមានការប៉ះពាល់អវិជ្ជមានដល់បរិស្ថាន មានបច្ចេកវិទ្យាទំនើប ប្រសិទ្ធភាពខ្ពស់ និងឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ; ជួយក្រុមហ៊ុនវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សម្ព័ន្ធក្រុមហ៊ុន បង្កើតការងារបន្ថែម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងផងដែរថា វៀតណាមនឹងបន្តអមដំណើរ និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសបរទេស រួមទាំង SYRE ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE បានឲ្យដឹងថា ពួកគេនឹងបន្តជំរុញសកម្មភាពសហប្រតិបត្តិការដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង; សម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋាននានា ដើម្បីអនុវត្តន៍គម្រោងស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម តាមនោះរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ក៏ដូចជារវាងវៀតណាម និងស៊ុយអែតផងដែរ៕

TAG
VOV/VOVworld/វៀតណាម/ស៊ុយអែត/នាយករដ្ឋមន្រ្តី/ឯកអគ្គរដ្ឋទូត/សហគ្រាស/វិនិយោគ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត