logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ "វៀតណាមសន្យាបន្តធ្វើជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន"

2026/1/15 | 10:05:00

(VOVWORLD) - វៀតណាមសន្យាបន្តធ្វើជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន ហើយមានបំណងចង់រួមគ្នាកសាងសហគមន៍ឌីជីថល អាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ និងវិបុលភាព។ 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦ ស្តីពីកិច្ចការឌីជីថល។ (រូបថត៖ Lai Hoa/VOV)

នេះគឺជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦ ស្តីពីកិច្ចការឌីជីថល ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៥ ខែមករា នៅទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ Lai Hoa/VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល បានក្លាយជាកម្លាំងចលករថ្មីនៃកំណើន ហើយកំពុងអះអាងជាបណ្ដើរៗនូវតួនាទីជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីចាត់ទុកថា បណ្ដាប្រទេសអាស៊ានចាំបាច់ត្រូវកសាងយុទ្ធសាស្ត្រឌីជីថលរយៈពេលវែងនិងគ្រប់ជ្រុងជ្រោយ៖

"បញ្ញាសិប្បនិម្មិតកំពុងរីករាលដាលយ៉ាងខ្លាំងក្លា និងដើរតួនាទីជាស្នូលនៅក្នុងយុគសម័យឌីជីថល។ នេះទាមទារឱ្យអាស៊ានត្រូវលើកកម្ពស់ការអភិវឌ្ឍយន្តការសាកល្បង (sandbox) សម្រាប់បច្ចេកវិទ្យាថ្មីៗ និងគំរូអាជីវកម្មថ្មី ដើម្បីចម្លងនៅទូទាំងតំបន់។ ក្នុងពេលជាមួយគ្នានោះ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតត្រូវតែផ្សាភ្ជាប់ទៅនឹងស្តង់ដារសីលធម៌ ផ្តោតលើប្រជាជនជាស្នូល និងបម្រើគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ”។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមសន្យាបន្តជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន។ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយប្រទេសដទៃទៀត ដោយផ្អែកលើមូលដ្ឋានតម្លាភាព ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដោយរួមគ្នាកសាងសហគមន៍ឌីជីថលអាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ និងវិបុលភាព៕

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦ ស្តីពីកិច្ចការឌីជីថល បានផ្តោតលើបញ្ហាដូចជា៖ ការពង្រឹងការសម្របសម្រួលគោលនយោបាយឌីជីថលរវាងបណ្ដាសមាជិកអាស៊ាន; ការបង្រួមគម្លាតឌីជីថលរវាងប្រទេសនិងក្រុមប្រជាជននៅក្នុងអាស៊ាន; ការលើកកម្ពស់នវានុវត្តន៍ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ; និងការបង្កើនសុវត្ថិភាព សន្តិសុខ និងភាពធន់នៃលំហឌីជីថលអាស៊ាន; ការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថលនិងជំនាញឌីជីថល។

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ហ្វាម មិញជីញ/កិច្ចប្រជុំ/អាស៊ាន/ឌីជីថល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត