logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនសេមីកុងឌុចទ័រ ASML (ហូឡង់) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

2026/1/15 | 13:39:32

(VOVWORLD) - នាល្ងាចថ្ងៃទី១៥ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលលោក Eduard Stiphout អនុប្រធានសម្ព័ន្ធក្រុមហ៊ុន ASML - ជាសម្ព័ន្ធក្រុមហ៊ុន សេមីកុងឌុចទ័រ ឈានមុខគេលើពិភពលោក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលលោក Eduard Stiphout អនុប្រធានសម្ព័ន្ធក្រុមហ៊ុន ASML។ (រូបថត៖ VGP/Nhat Bac)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ ASML ពន្លឿនការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍សេមីកុងឌុចទ័រ នៅប្រទេសវៀតណាម; គាំទ្រនិងតភ្ជាប់សហគ្រាសវៀតណាមដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ ASML។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ ASML គាំទ្រសហគ្រាសវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផលិត ការស្រាវជ្រាវ ការធ្វើតេស្ត និងសេវាកម្មបច្ចេកទេសសេមីកុងឌុចទ័រ; ផ្តល់ការប្រឹក្សាយោបល់លើស្តង់ដារបច្ចេកវិទ្យា និងផ្ទេរបទពិសោធន៍គ្រប់គ្រងដើម្បីកសាងសមត្ថភាពផលិតកម្មក្នុងស្រុកជាបណ្ដើរៗ។

(រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាថា នឹងរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលជានិច្ចសម្រាប់សហគ្រាសបរទេស រួមទាំង ASML ដើម្បីវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយជោគជ័យក្នុងរយៈពេលវែងនៅ ប្រទេសវៀតណាម។

ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោក Eduard Stiphout បានឲ្យដឹងថា ASML កំពុងស្រាវជ្រាវពីលទ្ធភាព ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាម; សហការគ្នាក្នុងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍; ពិចារណាលើលទ្ធភាពបង្កើតវត្តមានជាផ្លូវការ និងផ្គត់ផ្គង់ឧបករណ៍ដល់អតិថិជនសក្តានុពលនៅវៀតណាម តាមនោះអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី សេមីកុងឌុចទ័រ នៅវៀតណាម៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/សេមីកុងឌុចទ័រ/ហ្វាម មិញជីញ/ក្រុមហ៊ុន/ASML

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត