logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៤ ស្តីពីគម្រោងជាតិសំខាន់ៗ

2026/3/5 | 10:34:43

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការរដ្ឋដឹកនាំគម្រោងជាតិសំខាន់ៗក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៤។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៤ គណៈកម្មាធិការរដ្ឋដឹកនាំគម្រោងជាតិសំខាន់ៗក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន។ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធដឹកនាំការត្រួតពិនិត្យតម្លៃឯកតា បទដ្ឋាន ទុនវិនិយោគសរុប នីតិវិធីវិនិយោគ និងការជ្រើសរើសវិនិយោគិន អ្នកម៉ៅការ ដើម្បីធានាការអនុវត្តស្របតាមបទប្បញ្ញត្តិ។ លើសពីនេះ បន្តកៀរគរប្រព័ន្ធនយោបាយក្នុងការដាក់ពង្រាយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសក្នុងការផ្ដល់សំណង គាំទ្រការតាំងទីលំនៅថ្មី និងធានាថាលំនៅដ្ឋានថ្មីល្អជាងលំនៅដ្ឋានចាស់...លោកនាយករដ្ឋមន្ត្រីបានណែនាំថា៖

“ដោះស្រាយការលំបាក និងឧបសគ្គឲ្យទាន់ពេលវេលា ដើម្បីសុក្រិតស្ថាប័ន។ បន្តពិនិត្យ កែសម្រួល និងបំពេញបន្ថែមផែនការមេឲ្យស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤របស់បក្ស ស្តីពីលំហអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ យកចិត្តទុកដាក់ដល់ការភ្ជាប់ផែនការមេអំពីលំហអភិវឌ្ឍន៍ថ្មី នៅតាមបណ្តោយផ្លូវល្បឿនលឿន ដើម្បីបង្កើនប្រសិទ្ធភាពគម្រោង”៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/គម្រោងជាតិ/ដឹកជញ្ជូន/គមនាគមន៍

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត