logo

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់ក្រសួងសំណង់

2025/12/21 | 10:36:00

(VOVWORLD) - នាថ្ងៃទី ២១ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់ក្រសួងសំណង់។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តម្រូវការសម្រាប់ឆ្នាំ ២០២៦ គឺខ្ពស់ណាស់ ក្នុងនោះកំណើនត្រូវឈានដល់ពីរខ្ទង់។ ដូច្នេះ វិស័យសំណង់ត្រូវតែខិតខំដើម្បីកំណើនពីរខ្ទង់ ដែលជាចម្បងគឺកំណើនបៃតង និងកំណើនឌីជីថល។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួង និងវិស័យសំណង់ត្រូវអនុវត្តន៍ “ការទម្លុះទម្លាយចំនួន ៦” រួមមាន៖ ការទម្លាយក្នុងការត្រិះរិះនិងចក្ខុវិស័យ; ការទម្លុះទម្លាយក្នុងការកៀរគរធនធានដើម្បីអនុវត្តគម្រោងជាតិសំខាន់ៗ; ការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចពុធ្ធិ; ភាពជោគជ័យក្នុងការអភិវឌ្ឍលំនៅដ្ឋានសង្គម ដោយធានាការបង្ហើយការ សាងសង់លំនៅដ្ឋានសង្គមចំនួន ១លានខ្នង មុនកាលកំណត់នៅឆ្នាំ ២០២៨ ពីរឆ្នាំមុនពេលកំណត់។

ទាក់ទងនឹងគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ត្រូវមានការទម្លុះទម្លាយក្នុងការត្រិះរិះ  និងចក្ខុវិស័យ ដោយធានាបាននូវហេដ្ឋារចនាសម្ព័ន្ធរលូន ត្រូវជ្រើសរើសវិធីសាស្រ្តវិនិយោគសម្រាប់គម្រោងនេះក្នុងខែមករា ឆ្នាំ ២០២៦៕

TAG
VOV/VOVworld/លោកនាយករដ្ឋមន្ត្រី/សន្និសីទ/បូកសរុប/ការងារ/ឆ្នាំ ២០២៥/អនុវត្ត/ភារកិច្ច/ឆ្នាំ ២០២៦/ក្រសួងសំណង់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត