logo

លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក

2026/2/1 | 08:12:00

(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក បានអញ្ជើញដឹកនាំសម័យប្រជុំអនឡាញលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យក្រសួង វិស័យ មូលដ្ឋាន និងសមាជិកម្នាក់ៗនៃគណៈកម្មាធិការដឹកនាំ យោងទៅតាមមុខងារ ភារកិច្ចនិងសិទ្ធិអំណាច ដើម្បីអនុវត្តន៍ការងារ ភារកិច្ចដោយម្ចាស់ការ។ រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកទឹកចិត្តមូលដ្ឋានឱ្យស្នើគម្រោងផ្លូវដែក និងធ្វើជាភ្នាក់ងារគ្រប់គ្រងសម្រាប់គម្រោងទាំងនេះ។ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ត្រូវពិនិត្យ និងបំពេញបន្ថែមដំណើរការ បទបញ្ជា នីតិវិធី ស្តង់ដារ និងបទដ្ឋានទាំងអស់ ស្របតាមច្បាប់ និងអនុវត្តន៍ត្រឹមត្រូវសិទ្ធិអំណាចរបស់ខ្លួនឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលប្រតិបត្តិការគម្រោង។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុ  (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីក៏បានដឹកនាំភារកិច្ចជាក់លាក់ ដើម្បីពន្លឿនវឌ្ឍនភាពនៃខ្សែរថភ្លើងឡាវកៃ - ហាណូយ - ហៃផុង ដោយសង្កត់ធ្ងន់លើការផ្តល់មូលនិធិ  និងការកាត់បន្ថយការចំណាយប្រចាំឆ្នាំចំនួន ៥% សម្រាប់គម្រោងនេះ។

ទាក់ទងនឹងខ្សែរថភ្លើងហាណូយ - ឡាងសឺន និងហៃផុង - ម៉ុងកៃ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្ហើយផែនការជាបន្ទាន់ជាមួយនឹងចក្ខុវិស័យ រយៈពេលមួយសតវត្សរ៍ ដោយកំណត់ផ្លូវក្នុងទិសដៅត្រង់បំផុត។

សម្រាប់គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង លោកនាយករដ្ឋមន្ត្រីបានដឹកនាំការអនុវត្តបទប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យមានការអនុវត្តយ៉ាងឆាប់រហ័ស ដោយរបាយការណ៍សិក្សាលទ្ធភាពត្រូវបញ្ចប់មិនឱ្យលើសពីត្រីមាសទីបួននៃឆ្នាំ ២០២៦៕

TAG
VOV/VOVworld/លោកនាយករដ្ឋមន្ត្រី/ដឹកនាំ/សម័យប្រជុំ/លើកទី ៦/គណៈកម្មាធិការដឹកនាំ/គម្រោងជាតិសំខាន់ៗ/វិស័យផ្លូវដែក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត