logo

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើផែនការសន្តិភាព ១៥ចំណុចជាមួយអ៊ីរ៉ង់

2026/3/25 | 10:15:47
(VOVWORLD) - នាថ្ងៃទី ២៤ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសំណើសន្តិភាពទៅកាន់អ៊ីរ៉ង់ និងបានសម្តែងសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការបញ្ឈប់ជម្លោះដែលបានអូសបន្លាយរយៈពេលជិតមួយខែ។ ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់បានប្រកាសបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់គ្រប់ភាគី និងនាវាទាំងអស់ លើកលែងតែប្រទេសដែលកំពុងមានជម្លោះជាមួយអ៊ីរ៉ង់។

ថ្លែងនៅក្នុងការិយាល័យអូវ៉ាល់ លោកប្រធានាធិបតី ដុណាល ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយអ៊ីរ៉ង់ ទោះបីជាប្រទេសនេះមិនទាន់បានបញ្ជាក់ពីកិច្ចចរចាជាផ្លូវការណាមួយក៏ដោយ។ លោក ដូណាល ត្រាំ បានបង្ហាញថា អ៊ីរ៉ង់បានផ្ញើ «អំណោយដ៏ធំ» គឺការបន្ធូរបន្ថយការបិទច្រកសមុទ្រ Hormuz ដែលជាច្រកទ្វារសម្រាប់ ១/៥នៃការដឹកចិញ្ជូនប្រេងរបស់ពិភពលោក។

ផែនការសន្តិភាព ១៥ ចំណុចរបស់លោក ដូណាល ត្រាំ បានសង្កត់ធ្ងន់លើលក្ខខណ្ឌជាមុនថា អ៊ីរ៉ង់មិនធ្វើជាម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរឡើយ។ ប៉ុស្តិ៍ទូរទស្សន៍ Channel១២ របស់អ៊ីស្រាអែលបានរាយការណ៍ថា លោក ត្រាំ បានស្នើឱ្យមានបទឈប់បាញ់រយៈពេលមួយខែ ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរពិភាក្សាអំពីការប្រគល់អ៊ុយរ៉ាញ៉ូមចម្រាញ់របស់អ៊ីរ៉ង់ និងបញ្ឈប់សកម្មភាពចម្រាញ់នុយក្លេអ៊ែរបន្ថែមទៀត។ ជាថ្នូរទៅវិញ សហរដ្ឋអាមេរិកអាចដកទណ្ឌកម្មទាំងអស់ និងជួយឧបត្ថម្ភដល់ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរស៊ីវិល នៅរោងចក្រ Bushehr របស់អ៊ីរ៉ង់៕

TAG
VOV/VOVworld/អាមេរិក​/ផែនការសន្តិភាព/អ៊ីរ៉ង់/ជម្លោះ​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត