logo

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញជាអធិបតីពិធីជប់លៀងទទួលស្វាគមន៍ព្រះមហាក្សត្រប្រ៊ុយណេ

2025/12/2 | 08:34:00

(VOVWORLD) - នាថ្ងៃទី១ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហាណូយ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញរៀបចំពិធីជប់លៀងទទួលស្វាគមន៍ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម ស៊ុលតង់ហាជី ហាសាណាល់ បុលគីយ៉ាហ៍ និងគណៈប្រតិភូជាន់ខ្ពស់ប្រ៊ុយណេ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញចូលរួមផងដែរ។

លោកប្រធានរដ្ឋ លឿងគឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងព្រះមហាក្សត្រ ហាជី ហាសាណាល់ បុលគីយ៉ា ក្នុងពិធីជប់លៀង (រូបថត៖ VOV)

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋលឿង គឿង បានសង្កត់ធ្ងន់ថា បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេលជាង៣០ឆ្នាំមក និងជាង៥ឆ្នាំនៃការលើកកម្ពស់ទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងវៀត ណាម-ប្រ៊ុយណេត្រូវបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់។ លោកប្រធានរដ្ឋ លឿង គឿង បានបញ្ជាក់ថា៖ “ដំណើរទស្សនកិច្ចលើកនេះរបស់ព្រះ មហាក្សត្រ  ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ។ ខ្ញុំជឿជាក់ថា ជាមួយនឹងសុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេ នឹងអភិវឌ្ឍកាន់តែស៊ីជម្រៅ ដោយរួមចំណែកដល់ការកសាងសហគមន៍អាស៊ានសាមគ្គីភាព ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងជុំវិញពិភពលោក”។

អញ្ជើញជាការឆ្លើយតប ព្រះអង្គប្រ៊ុយណេ ស៊ុលតង់ហាជី ហាសាណាល់ បុលគីយ៉ាហ៍ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនឹងបន្តពង្រឹងពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ដូចជាកសិកម្ម ថាមពលជាដើម ដែលមិនត្រឹមតែនាំមកនូវផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនសមត្ថភាពឧស្សាហកម្ម និងអាជីវកម្មរបស់ប្រទេសទាំងពីរ ក៏ដូចជាធានាសន្តិសុខស្បៀង និងថាមពលផងដែរ។ ក្នុងពេលជាមួយគ្នានេះ ដោយមានបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥៕

TAG
VOV/VOVworld/លោកប្រធានរដ្ឋ លឿង គឿង/អធិបតី/ពិធីជប់លៀង/ស្វាគមន៍/ព្រះមហាក្សត្រប្រ៊ុយណេ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត