logo

លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅទីក្រុងHai Phong

2026/2/26 | 13:00:00

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅទីក្រុង Hai Phong។

លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅទីក្រុង Hai Phong។ (រូបថត៖ VOV)

នៅមណ្ឌលបោះឆ្នោតក្នុងសង្កាត់ Hai An ទីក្រុង Hai Phong លោកប្រធានរដ្ឋសភា បានត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធសម្ភារៈ លក្ខខណ្ឌការងាររបស់ក្រុមបោះឆ្នោត ព្រមទាំងការបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមបោះឆ្នោត ជាពិសេសអ្នកដែលចូលរួមជាលើកដំបូង។

លោកប្រធានរដ្ឋសភា ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

លោកប្រធានរដ្ឋសភាបានក្រើនរំលឹកថា មណ្ឌលបោះឆ្នោតត្រូវតែយល់ច្បាស់អំពីនីតិវិធី ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងជៀសវាងកំហុសឆ្គង; ជាពិសេស មិនត្រូវព្រងើយកន្តើយ ឬមើលរំលងជំហានណាមួយនៅក្នុងបទប្បញ្ញត្តិឡើយ។ លោកប្រធានរដ្ឋសភាបានស្នើថា៖

“ឃោសនាដើម្បីឲ្យអ្នកបោះឆ្នោតយល់ថា នេះជាទិវាបុណ្យដ៏ធំមួយរបស់ប្រទេសជាតិនិយាយរួម និងរបស់ទីក្រុង Hai Phong របស់សង្កាត់និយាយដោយឡែក ដើម្បីឱ្យអ្នកបោះឆ្នោតយល់អំពីការទទួលខុសត្រូវរបស់ពួកគេក្នុងការបោះឆ្នោត និងជ្រើសរើសតំណាងដ៏សក្តិសមសម្រាប់ចូលរួមក្នុងរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនទីក្រុង និងក្រុមប្រឹក្សាប្រជាជនសង្កាត់។ ការងារឃោសនា និងចលនាប្រជាជនគឺមានសារៈសំខាន់ណាស់”៕

TAG
VOV/VOVworld/ប្រធានរដ្ឋសភា/ត្រឹន ថាញ់មិន/ចុះត្រួតពិនិត្យ/ការបោះឆ្នោត/ទីក្រុងHai Phong

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត