logo

លោក​ប្រធានរដ្ឋសភា ត្រិន ថាញ់មិន សង្កត់ធ្ងន់លើមេរៀនបទពិសោធន៍​ក្នុងការងារបោះឆ្នោត

2026/2/26 | 09:09:44
(VOVWORLD) - លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានសង្កត់ធ្ងន់លើមេរៀនបទពិសោធន៍ស្តីពីការពង្រីកស្មារតីនៃផែនមហាសាមគ្គីជនជាតិទាំងមូល ក៏ដូចជាការផ្សាយព័ត៌មានយ៉ាងរលូន ដើម្បីធានាតម្លាភាព និងប្រជាធិបតេយ្យ។
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VOV

ថ្លែងនៅក្នុងពិធីបិទសន្និសីទអនឡាញទូទាំងប្រទេស ស្តីពីការអនុវត្តការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានសង្កត់ធ្ងន់លើមេរៀនបទពិសោធន៍ស្តីពីការពង្រីកស្មារតីនៃផែនមហាសាមគ្គីជនជាតិទាំងមូល ក៏ដូចជាការផ្សាយព័ត៌មានយ៉ាងរលូន ដើម្បីធានាតម្លាភាព និងប្រជាធិបតេយ្យ។

ទិដ្ឋភាពនៃសន្នសីទ។ រូបថត៖ VOV

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ក៏បានរំលឹកឡើងវិញនូវមេរៀនបទពិសោធន៍ពីការបោះឆ្នោតឆ្នាំ ២០២១ សម្រាប់មូលដ្ឋាននានាកត់សម្គាល់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព៖ “ទីមួយ ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ការជឿទុកចិត្ត និងការស្រុះចិត្តគំនិតរបស់ប្រជាជន ស្មារតីទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ និងការចូលរួមយ៉ាងសកម្មនៃប្រព័ន្ធនយោបាយទាំងមូល គឺជាកត្តាសម្រេចលើភាពជោគជ័យនៃការបោះឆ្នោត។ ទីពីរ ការដឹកនាំយ៉ាងហ្មត់ចត់របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គឺជាកត្តាសំខាន់បំផុតដែលធានាភាពជោគជ័យនៃការបោះឆ្នោត; ការបែងចែកសហការយ៉ាងសកម្មនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភ្នាក់ងារ និងអង្គការពាក់ព័ន្ធ បានបង្កើតការឯកភាពនិងប្រតិបត្តិការយ៉ាងរលូន។ ទីបី អនុវត្តការងារផ្សាយព័ត៌មាន និងឃោសនាប្រកបដោយប្រសិទ្ធភាព ស៊ីជម្រៅ ទូលំទូលាយ និងជាក់លាក់ ដល់ប្រជាពលរដ្ឋ ដោយទម្រង់ចម្រុះ។ ធានាតម្លាភាព ប្រជាធិបតេយ្យ យុត្តិធម៌ និងសមភាពក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃការរៀបចំការបោះឆ្នោត”៕

TAG
VOV/VOVworld/​ប្រធានរដ្ឋសភា/មេរៀនបទពិសោធន៍/ការ​បោះឆ្នោត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត