logo

លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន Dien Bien

2024/4/22 | 11:25:00

(VOVWORLD) - លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានដាក់កម្រងផ្កា អុជធូបគោរព វិញ្ញាណក្ខន្ធ និងសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap រួមជាមួយកម្មាភិបាល យុទ្ធជន យុវជនស្ម័គ្រចិត្ត និងប្រជាជនដែលបានចូលរួមតស៊ូប្រយុទ្ធនិងពលីជីវិតយ៉ាងអង់អាច ក្លាហាននៅលើទឹកដី Dien Bien Phu។

លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីវៀតណាម មកសួរសុខទុក្ខយុទ្ធជន Dien Bien លោក Nguyen Viet Diem។ (រូបថត៖ VNA)
កាលពីថ្ងៃទី ២១ មេសា លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីវៀតណាម និងក្រុមការងារនៃគណៈកម្មាធិការមជ្ឈិមកាកបាទក្រហមវៀតណាមបានអញ្ជើញអុជធូបនៅវិហារសក្ការៈបូជាយុទ្ធជនពលី Dien Bien Phu ឈាបនដ្ឋាន A១ និងទៅសួរសុខទុក្ខ ជូនអំណោយដល់យុទ្ធជន Dien Bien។
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានដាក់កម្រងផ្កា អុជធូបគោរព វិញ្ញាណក្ខន្ធ និងសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap រួមជាមួយកម្មាភិបាល យុទ្ធជន យុវជនស្ម័គ្រចិត្ត និងប្រជាជនដែលបានចូលរួមតស៊ូប្រយុទ្ធនិងពលីជីវិតយ៉ាងអង់អាច ក្លាហាននៅលើទឹកដី Dien Bien Phu។ គណៈប្រតិភូបានសម្ដែងការប្តេជ្ញាចិត្តពង្រីកស្មារតីនៃជ័យជំនះ Dien Bien Phu បន្តខិតខំប្រឹងប្រែងរួមជាមួយបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល អនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្ដូរថ្មី ឧស្សាហូបនីយកម្ម ទំនើបកម្ម របស់ប្រទេសជាតិ កសាងមាតុភូមិឲ្យកាន់តែរីកចម្រើន ប្រកបដោយវិបុលភាព។
មុននោះ នារសៀលថ្ងៃដដែល លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បាន អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន Dien Bien មួយចំនួន។ លោកស្រីប្រធានរដ្ឋស្តីទី ក៏បានទៅទស្សនាសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu ផងដែរ៕
TAG
VOV/VOVworld/Vo Thi Anh Xuan/ប្រធានរដ្ឋស្តីទី/វៀតណាម/ជ័យជំនះ/Dien Bien Phu

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត