logo

លោកអគ្គលេខាបក្ស តូ ឡឹម៖ កម្មាភិបាលមូលដ្ឋានដើរតួនាទីគន្លឹះក្នុងការអនុវត្តគោលនយោបាយឲ្យបានត្រឹមត្រូវនិងចំគោលដៅ

2026/3/5 | 10:32:57

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈចាត់តាំងមជ្ឈិមស្តីពីដំណោះស្រាយដើម្បីលើកកំពស់គុណភាពកម្មាភិបាលថ្នាក់មូលដ្ឋាន។

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

អញ្ជើញធ្វើសន្និដ្ឋាននៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស បានអះអាងថា កម្មាភិបាលថ្នាក់មូលដ្ឋាន និងគុណភាពកម្មាភិបាល ដើរតួនាទីគន្លឹះក្នុងការអនុវត្តគោលនយោបាយឲ្យបានត្រឹមត្រូវនិងចំគោលដៅ ព្រមទាំងបញ្ជាក់ផងដែរថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលថ្មី ជាមួយនឹងការជំរុញការធ្វើវិមជ្ឈការនិងការផ្ទេរអំណាចរហូតដល់ថ្នាក់មូលដ្ឋាន ដូច្នេះការកែលម្អគុណភាពកម្មាភិបាលថ្នាក់មូលដ្ឋានគឺមានអត្ថន័យដ៏សែនសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

“គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ត្រូវកំណត់ការកែលម្អគុណភាពកម្មាភិបាលមូលដ្ឋាន គឺជារបកគំហើញមួយក្នុងការបង្កើនសមត្ថភាពដឹកនាំ កាន់អំណាច និងកម្លាំងប្រយុទ្ធរបស់អង្គការបក្ស ក៏ដូចជាប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋរបស់មូលដ្ឋាន ហើយដាក់បញ្ចូលខ្លឹមសារនេះទៅក្នុងកម្មវិធីការងារសម្រាប់អាណត្តិទាំងមូល ជារៀងរាល់ឆ្នាំ និងក្នុងផែនការត្រួតពិនិត្យផងដែរ។ គណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ ស្ថាប័នកិច្ចការផ្ទៃក្នុង និងគណៈកម្មាធិការបក្ស សម្របសម្រួលក្នុងការកសាងក្របខ័ណ្ឌសមត្ថភាពសម្រាប់មុខតំណែងការងារ ជួរកម្មាភិបាលបុគ្គលិកថ្នាក់មូលដ្ឋាន; ពិនិត្យនិងបែងចែកជួរបុគ្គលិកដែលមានស្រាប់ឡើងវិញ កំណត់ចន្លោះប្រហោងខាងសមត្ថភាព បង្កើតផែនការបណ្តុះបណ្តាល ផ្ដល់អាទិភាពដល់ការសាកល្បងនៅក្នុងតំបន់ទីក្រុង ជនបទ តំបន់ភ្នំ ព្រំដែន និងកោះសមុទ្រមួយចំនួន ដើម្បីកែលម្អគំរូ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ។ បន្ទាប់មក នឹងធ្វើការបូកសរុប ពង្រីកនិងចម្លងបន្ថែមទៀត”៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/កម្មាភិបាល/ថ្នាក់មូលដ្ឋាន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត