logo

លោកអគ្គលេខាបក្ស តូ ឡឹម៖ ខេត្ត កាវបាំង ចាំបាច់ត្រូវប្រែក្លាយការលំបាកទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ

2026/1/28 | 11:33:58

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារ នៅខេត្ត កាវបាំង នាព្រឹកថ្ងៃទី ២៨ ខែមករា លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត។

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា កាវបាំង គឺជាខេត្តជាប់ព្រំដែន នៅតំបន់ភ្នំ ដែលមានលក្ខខណ្ឌធម្មជាតិលំបាក និងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ ដូច្នេះ គោលនយោបាយអភិវឌ្ឍន៍នីមួយៗ ត្រូវតែកើតចេញពីលក្ខខណ្ឌជាក់លាក់បំផុតនៃមូលដ្ឋាន។ កាវបាំង ចាំបាច់ត្រូវប្រែក្លាយការលំបាកទៅជាកម្លាំងចលករ ប្រែក្លាយទីតាំងជាប់ព្រំដែនទៅជាគុណសម្បត្តិយុទ្ធសាស្ត្រ និងប្រែក្លាយតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួនទៅជាធនធានសម្រាប់ការអភិវឌ្ឍ។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

“រៀបចំរចនាសម្ព័ន្ធគំរូអភិវឌ្ឍន៍ឡើងវិញ ឆ្ពោះទៅរក "ប្រសិទ្ធភាព - ផលិតភាព - សុភមង្គល" ដោយប្ដេជ្ញាចិត្តរួចផុតពីផ្នត់គំនិតចាស់ៗ។ កាវបាំង បានកំណត់យ៉ាងត្រឹមត្រូវនូវការផ្លាស់ប្តូរជាមូលដ្ឋានមួយនោះគឺការផ្លាស់ប្តូរយ៉ាងខ្លាំងពីគំរូកំណើនដែលផ្អែកលើដើមទុន និងកម្លាំងពលកម្មទៅជាគំរូដែលយកប្រសិទ្ធភាព ផលិតភាព ប្រាក់ចំណូល និងគុណភាពជីវភាពរបស់ប្រជាជន ធ្វើជារង្វាស់សម្រាប់សមត្ថភាពដឹកនាំនិងគុណភាពនៃការអភិវឌ្ឍ។ នេះគឺជាជម្រើសត្រឹមត្រូវ ហើយចាំបាច់ត្រូវប្រកាន់ខ្ជាប់”។

លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឱ្យខេត្ត កាវបាំង ផ្តោតលើការអភិវឌ្ឍវប្បធម៌ សង្គម ការអប់រំ សុខាភិបាល សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន បង្កើតរបកគំហើញថ្មីៗដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ។ ជាមួយគ្នានោះ ត្រូវផ្តោតលើការអនុវត្តដំណោះស្រាយដើម្បីធានាការការពារជាតិ និងសន្តិសុខ កិច្ចការបរទេស និងការគ្រប់គ្រងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ផ្តោតលើការកសាងគណៈកម្មាធិការបក្សខេត្តយ៉ាងរឹងមាំ ដោយចាត់ទុកការកសាងបក្សជាលក្ខខណ្ឌដើម្បីធានារបកគំហើញទាំងអស់៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/ខេត្ត កាវបាំង/អភិវឌ្ឍន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត