logo

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសវនាការជាមួយ សម្ដេចតេជោ ហ៊ុន សែន

2026/2/6 | 10:56:00

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបសវនាការជាមួយ សម្ដេចតេជោ ហ៊ុន សែន។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VOV)

សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការដែលលោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា កម្ពុជាជានិច្ចកាលគោរពនិងមានបំណងចង់ពង្រឹងជាបន្តបន្ទាប់នូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង។

រីឯខ្លួនវិញ លោកអគ្គលេខាបក្ស តូ ឡឹម បានជូនដំណឹងអំពីភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ដែលភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព ព្រមទាំងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជាផងដែរ។

នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម បានទៅសាកសួរសុខទុក្ខ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅឯព្រះបរមរាជវាំង។

មុននោះ ក្រោមការអញ្ជើញជាសាក្សីរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្តេចតេជោ ហ៊ុន សែន តំណាងក្រសួង មន្ទីរ និងមូលដ្ឋាននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា បានចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការនានា៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម/ហ៊ុន សែន/កម្ពុជា/ដំណើរទស្សនកិច្ច

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត