logo

លោកអគ្គលេខាបក្ស តូ ឡឹម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម

2026/3/30 | 11:02:35
(VOVWORLD) - ក្នុងនាមគណៈកម្មាធិការយោធាមជ្ឈិម លោកអគ្គលេខាបក្ស តូ ឡឹម បានយល់ស្របនឹងខ្លឹមសារនៃកម្មវិធីសកម្មភាព គោលដៅ ភារកិច្ច និងកម្មវិធីជាក់លាក់នានា។ 
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ៣០ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិមបានបើកកិច្ចប្រជុំដើម្បីពិចារណា និងអនុម័តលើខ្លឹមសារបំពេញបន្ថែមនូវកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការយោធាមជ្ឈិមស្ដីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគកងទ័ពលើកទី១២ អាណត្តិ២០២៥-២០៣០ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ត
វៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំនៅកិច្ចប្រជុំ។

ក្នុងនាមគណៈកម្មាធិការយោធាមជ្ឈិម លោកអគ្គលេខាបក្ស តូ ឡឹម បានយល់ស្របនឹងខ្លឹមសារនៃកម្មវិធីសកម្មភាព គោលដៅ ភារកិច្ច និងកម្មវិធីជាក់លាក់នានា។ លោកអគ្គលេខាបក្ស បានចាត់តាំងឲ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម ដឹកនាំស្ថាប័នពាក់ព័ន្ធប្រមូលផ្ដុំយ៉ាងពេញលេញនូវមតិយោបល់របស់គណៈប្រតិភូ និងគណៈកម្មាធិការយោធាមជ្ឈិម សុក្រិតខ្លឹមសារបំពេញបន្ថែមនូវកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការយោធាមជ្ឈិម ហើយដាក់ជូនលេខារងគណៈកម្មាធិការយោធាមជ្ឈិម ចុះហត្ថលេខានិងចេញផ្សាយ ដើម្បីឱ្យស្ថាប័ននិងអង្គភាពនានាអនុវត្តន៍៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/គណៈកម្មាធិការយោធាមជ្ឈិម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត