logo

លោកអគ្គលេខាបក្ស តូ ឡឹម ទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តដាក់ឡាក់

2026/2/11 | 11:19:34

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែកុម្ភៈ លោកអគ្គលេខាបក្ស តូ ឡឹម បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តដាក់ឡាក់ ក្នុងឱកាសត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ មមី អដ្ឋស័ក ២០២៦។ ជំនួបនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតជាមួយឃុំនិងសង្កាត់ចំនួន១០២ នៅក្នុងខេត្ត។

លោកអគ្គលេខាបក្ស តូ ឡឹម ជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តដាក់ឡាក់។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗដែលមូលដ្ឋានត្រូវផ្តោតការយកចិត្តទុកដាក់និងអនុវត្តន៍នៅពេលខាងមុខ រួមទាំងការផ្លាស់ប្តូរថ្មីជាមូលដ្ឋាននូវការត្រិះរិះអភិវឌ្ឍន៍ ចាប់ពីការគ្រប់គ្រងតំបន់ទៅជាការស្ថាបនាលំហអភិវឌ្ឍន៍យុទ្ធសាស្ត្រ៖

“កសាងគំរូកំណើនថ្មី ឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែមានគុណភាពខ្ពស់ មានជម្រៅ និងភាពធន់ខ្ពស់ ដោយផ្អែកលើការរៀបចំលំហូរអភិវឌ្ឍន៍ឡើងវិញ។ ត្រូវតែប្ដេជ្ញាចិត្តផ្លាស់ប្តូរគំរូ ពីការពឹងផ្អែកលើការធ្វើអាជីវកម្មធនធាន និងកសិកម្មឆៅ ទៅជាការដំឡើងកម្រិតខ្សែសង្វាក់តម្លៃ ដោយយកឧស្សាហកម្មកែច្នៃស៊ីជម្រៅ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ដែលមានគុណភាពខ្ពស់ និងសេដ្ឋកិច្ចឌីជីថល ធ្វើជាកម្លាំងចលករ”។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួប។ (រូបថត៖ VOV)

លោកអគ្គលេខាបក្សក៏បានស្នើឱ្យខេត្តដាក់ឡាក់ផ្តោតលើការធានាការពារជាតិ និងសន្តិសុខឱ្យបានរឹងមាំ រក្សាស្ថិរភាពនយោបាយសង្គមក្នុងគ្រប់ស្ថានភាពទាំងអស់ ដោយចាត់ទុកនេះជាមូលដ្ឋានគ្រឹះដែលមិនអាចជំនួសបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសបន្តកសាងក្បាលម៉ាស៊ីនដឹកនាំដែលធ្វើសកម្មភាព មានវិន័យ សុចរិតភាព និងទទួលខុសត្រូវដល់ទីបំផុត ស្របតាមស្មារតីនៃមហាសន្និបាតលើកទី១៤របស់បក្ស៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/ជូនពរឆ្នាំថ្មី/ខេត្តដាក់ឡាក់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត