logo

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំមេដឹកនាំបក្សទាំងបីរបស់វៀតណាម កម្ពុជា និងឡាវ

2026/2/6 | 12:11:00
(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) ក្នុងទីក្រុងភ្នំពេញ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម រួមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីស៊ូលីត បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំមេដឹកនាំបក្សទាំងបីរបស់វៀតណាម កម្ពុជា និងឡាវ។
លោកអគ្គលេខាបក្ស តូ ឡឹម រួមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីស៊ូលីត បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំមេដឹកនាំបក្សទាំងបីរបស់វៀតណាម កម្ពុជា និងឡាវ។ (រូបថត៖ VOV)

ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានចែករំលែកដោយក្ដីសប្បាយរីករាយអំពីស្ថានភាពនៅវៀតណាម និងលទ្ធផលសំខាន់ៗ និងមានលក្ខណៈតម្រង់ទិសជាយុទ្ធសាស្ត្រនៃមហាសន្និបាតលើកទី ១៤របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម កម្ពុជា និងឡាវ។

លោកអគ្គលេខាបក្ស តូ ឡឹម រួមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ VOV)

កិច្ចប្រជុំបានពិភាក្សាលើគ្រប់វិស័យនៃបក្សទាំងបី និងប្រទេសទាំងបី ហើយបានបញ្ជាក់ជាថ្មីម្តងទៀតថា ទំនាក់ទំនងរវាងបក្សទាំងបី ប្រទេសទាំងបី និងប្រជាជននៃប្រទេសទាំងបី មានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងយូរអង្វែង។ នៅចុងបញ្ចប់នៃជំនួបនេះ មេដឹកនាំទាំងបីរូបបានឯកភាពរៀបចំជំនួបលើកទី ៥ របស់មេដឹកនាំបក្សទាំងបីក្នុងឆ្នាំ ២០២៧ នៅប្រទេសឡាវ៕

TAG
VOV/VOVworld/​​វៀតណាម/កម្ពុជា/ឡាវ/គណបក្សប្រជាជនកម្ពុជា/បក្សប្រជាជនបដិវត្តន៍ឡាវ/បក្សកុម្មុយនិស្តវៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត