logo

លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ

2025/12/1 | 11:24:38
(VOVWORLD) - នេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ពិសេសមួយរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសឡាវរបស់លោក អគ្គលេខាបក្ស តូ ឡឹម ក្នុងមុខតំណែងថ្មីផងដែរ។ 
លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា។ (រូបថត៖ VNA)
នាថ្ងៃទី ១ ខែធ្នូ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកស្រីភរិយា ង៉ូ ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាក ចេញពីរដ្ឋធានីហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ ដើម្បីចូលរួមពិធី អបអរសាទរខួបលើកទី ៥០ ទិវាបុណ្យជាតិឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំ ជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ តាមការ អញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋ ឡាវ លោក ថងលូន ស៊ីស៊ូលីត និងភរិយា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥។
នេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ពិសេសមួយរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសឡាវរបស់លោក អគ្គលេខាបក្ស តូ ឡឹម ក្នុងមុខតំណែងថ្មីផងដែរ។ ដំណើរទស្សនកិច្ចនេះបន្តបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយយកចិត្ត ទុកដាក់ពិសេសចំពោះការទទួលមរតក និងលើកកម្ពស់ចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ និង ឡាវ-វៀតណាម ដើម្បីមានការអភិវឌ្ឍស្របតាមតម្រូវការ ចក្ខុវិស័យ និងផល ប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។
ក្នុងឱកាសខួបលើកទី ៥០ ទិវាបុណ្យជាតិឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) នាយប់ថ្ងៃទី ៣០ ខែវិច្ឆិកា កម្មវិធីសិល្បៈមិត្តភាពឡាវ-វៀតណាម បានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍។ អញ្ជើញចូលរួមកម្មវិធីរួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith; នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone; រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបរបស់បក្ស និងរដ្ឋឡាវ; ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន គណៈកម្មាធិការនានារបស់ឡាវ និងឯកអគ្គរដ្ឋទូត វៀតណាមប្រចាំឡាវ លោក Nguyen Minh Tam។ សិល្បករឡាវ និងវៀតណាម បាននាំមកជូនការសម្ដែងដោយលើកតម្កើងចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/វៀតណាម/តូ ឡឹម/ដំណើរទស្សនកិច្ច/ឡាវ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត