logo

លោកអគ្គលេខាបក្ស តូ ឡឹម៖ បំផុសសេចក្តីប្រាថ្នារបស់ប្រជាជាតិដើម្បីឈានទៅមុខដោយបញ្ញានិងភាពច្នៃប្រឌិត

2026/1/7 | 10:40:03
(VOVWORLD) - លោកអគ្គលេខាបក្សក៏បានតម្រូវឱ្យកំណត់យ៉ាងច្បាស់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាកម្លាំងចលករចម្បងនៃគំរូអភិវឌ្ឍន៍ថ្មី គំរូកំណើនថ្មី និងជាធាតុផ្សំជាមូលដ្ឋានបំផុតក្នុងការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់រយៈពេលវែង។ ក្នុងពេលជាមួយគ្នានោះ ត្រូវតែកំណត់ថាមនុស្សគឺជាធនធានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលជាមជ្ឈមណ្ឌល ជាប្រធានបទ និងជាគោលដៅនៃការអភិវឌ្ឍ។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញធ្វើជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម ស្តីពីការតាក់តែងសេចក្តីសម្រេចចិត្តចំនួនពីរ សម្រាប់ដាក់ជូនសន្និបាតមជ្ឈិមនីតិកាលទី ១៤ (សេចក្តីសម្រេចចិត្តស្តីពីការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍ប្រទេសជាតិដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; សេចក្តីសម្រេចចិត្តស្តីពីដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើន ២ ខ្ទង់ ដោយផ្សាភ្ជាប់នឹងការបង្កើតគំរូកំណើនថ្មី)។ ថ្លែងនៅជំនួបធ្វើការ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើតម្រូវការថា៖

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

“ចាំបាច់ត្រូវច្បាមជាប់និងធ្វើស្ថាប័នភាវូបនីយកម្មនូវទស្សនៈរបស់បក្សអំពីគោលដៅនានាដែលបានបញ្ជាក់នៅក្នុងសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្ស។ កំណត់ខ្លឹមសារនៃសេចក្តីសម្រេចចិត្តទាំងពីរនេះជាខ្លឹមសារសំខាន់ ដើម្បីអនុវត្តន៍ភ្លាមៗនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៤។ ត្រូវធានានូវលក្ខណៈអាចធ្វើទៅបានខ្ពស់ ដោយភ្ជាប់ទៅនឹងផែនទីបង្ហាញផ្លូវ ជំហាន និងធនធានសម្រាប់ការអនុវត្ត។ សេចក្តីសម្រេចចិត្តត្រូវតែអំពាវនាវ បំផុសគំនិត បង្កើតការស្រុះចិត្តគំនិតខ្ពស់នៅក្នុងបក្សទាំងមូល និងប្រព័ន្ធនយោបាយ ក៏ដូចជាការស្រុះចិត្តគំនិតក្នុងសង្គម ហើយបំផុសសេចក្ដីប្រាថ្នារបស់ប្រជាជាតិដើម្បីឈានទៅមុខដោយបញ្ញានិងភាពច្នៃប្រឌិត”។

លោកអគ្គលេខាបក្សក៏បានតម្រូវឱ្យកំណត់យ៉ាងច្បាស់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាកម្លាំងចលករចម្បងនៃគំរូអភិវឌ្ឍន៍ថ្មី គំរូកំណើនថ្មី និងជាធាតុផ្សំជាមូលដ្ឋានបំផុតក្នុងការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់រយៈពេលវែង។ ក្នុងពេលជាមួយគ្នានោះ ត្រូវតែកំណត់ថាមនុស្សគឺជាធនធានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលជាមជ្ឈមណ្ឌល ជាប្រធានបទ និងជាគោលដៅនៃការអភិវឌ្ឍ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/បច្ចេកវិទ្យា/វិទ្យាសាស្ត្រ/ផ្លាស់ប្ដូរឌីជីថល/អភិវឌ្ឍន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត