logo

លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសកិត្តិយសយោធា និងផ្លាកសញ្ញាសម្គាល់អាយុបក្សដល់ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរបស់បក្ស និងរដ្ឋ

2026/3/31 | 08:16:27

(VOVWORLD) - ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងគោលបំណងថា ថ្នាក់ដឹកនាំដែលទទួលបានគ្រឿងឥស្សរិយយស
កិត្តិយសយោធាថ្នាក់ទីមួយ និងផ្លាកសញ្ញាសម្គាល់អាយុបក្ស ជាមួយនឹង បញ្ញា ឫទ្ធានុភាព និងកិត្យានុភាពរបស់ខ្លួន នឹងបន្តតាមដាន ផ្តល់មតិយោបល់ ផ្ដល់ទំនុកចិត្ត និងបទពិសោធន៍ដ៏មានតម្លៃដល់ជំនាន់ក្រោយៗ។

 លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ និងប្រគល់ផ្លាកសញ្ញាសម្គាល់អាយុបក្សរយៈពេល ៤០ ជូនលោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ។ (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី ៣០ ខែមីនា នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ និងប្រគល់ផ្លាកសញ្ញាសម្គាល់អាយុបក្សរយៈពេល ៤០ ឆ្នាំជូនដល់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ; ប្រគល់គ្រឿងឥស្សរិយយស
កិត្តិយសយោធាថ្នាក់ទីមួយ និងផ្លាកសញ្ញាសម្គាល់អាយុបក្សរយៈពេល ៤៥ ឆ្នាំជូនដល់លោកឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍ ង្វៀន ហ័ប៊ិញ និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់បក្ស និងរដ្ឋ។

លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់ផ្កាអបអរសាទរថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលទទួលបានគ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ។ (រូបថត៖ VGP/Nhat Bac)

ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងគោលបំណងថា ថ្នាក់ដឹកនាំដែលទទួលបានគ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ និងផ្លាកសញ្ញាសម្គាល់អាយុបក្ស ជាមួយនឹងបញ្ញា ឫទ្ធានុភាព និងកិត្យានុភាពរបស់ខ្លួន នឹងបន្តតាមដាន ផ្តល់មតិយោបល់ ផ្ដល់ទំនុកចិត្ត និងបទពិសោធន៍ដ៏មានតម្លៃដល់ជំនាន់ក្រោយៗ។

លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់ផ្កាអបអរសាទរថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលទទួលបានផ្លាកសញ្ញាសម្គាល់អាយុបក្ស។ (រូបថត៖ VGP/Nhat Bac

តាងនាមថ្នាក់ដឹកនាំដែលទទួលបានគ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ និងផ្លាកសញ្ញាសម្គាល់អាយុបក្ស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្តែងថា នេះគឺជាទីបង្អែកខាងស្មារតីដ៏រឹងមាំ ជាកម្លាំងចលករដ៏ខ្លាំងក្លា និងជាការរំលឹកដ៏ជ្រាលជ្រៅ ដើម្បីបន្តរក្សា និងលើកកម្ពស់លក្ខណៈសម្បត្តិដ៏ល្អប្រសើររបស់កម្មាភិបាល បក្ខជន ដោយខិតខំប្រឹងប្រែង និងរួមចំណែកដោយឥតឈប់ឈរដល់បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជន។ លោកនាយករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្ស ការិយាល័យនយោបាយ គណៈលេខា និងលោកអគ្គលេខាបក្ស តូ ឡឹម ប្រទេសជាតិនឹងអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ដោយអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ១០០ ឆ្នាំទាំងពីរ នាំប្រទេសជាតិឱ្យបោះជំហានយ៉ាងរឹងមាំចូលក្នុងយុគសម័យថ្មី ដែលជាយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួន រុងរឿង អរិយធម៌ សុភមង្គល រឹងមាំឈានឡើងសង្គមនិយម៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/នាយករដ្ឋមន្រ្តី/គ្រឿងឥស្សរិយយស/អាយុបក្ស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត