logo

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "សំឡេងក្រោមពន្លឺព្រះអាទិត្យ"

2026/3/24 | 08:30:10
(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែមីនា នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងការប្រគំតន្ត្រីស៊ីមហ្វូនីក្រោមប្រធានបទ "សំឡេងក្រោមពន្លឺព្រះអាទិត្យ" ដែលជាការបង្ហាញមុខលើកដំបូងនៃវង់តន្ត្រីស៊ីមហ្វូនីកងទ័ព។ 
លោកអគ្គលេខាបក្ស តូ ឡឹម និងបណ្ដាតំណាង អញ្ជើញចូលរួមកម្មវិធី។ (រូបថត៖ qdnd.vn)

លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មការយោធាមជ្ឈិម; លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីត្រូវបានរៀបចំជា ៣ ជំពូក ដែលពោរពេញទៅដោយលក្ខណៈនយោបាយនិងសិល្បៈ ដោយណែនាំទស្សនិកជនឆ្លងកាត់អារម្មណ៍ផ្សេងៗគ្នាតាមរយៈលំហូរប្រវត្តិសាស្ត្រជាតិ។ ជំពូកទី ១ ដោយមានចំណងជើងថា "ពន្លឺព្រះអាទិត្យចែងចាំងបំភ្លឺផ្លូវ" បានបង្កើតឡើងបរិយាកាសតន្ត្រីដ៏ពោរពេញទៅដោយមោទនភាព និងការដឹងគុណចំពោះបក្សដ៏រុងរឿង និងលោកប្រធានហូជីមិញដ៏មហិមារ។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រគល់ផ្កាដើម្បីអបអរសាទរការបង្ហាញមុខដោយជោគជ័យរបស់វង់តន្ត្រីស៊ីមហ្វូនីកងទ័ព។ (រូបថត៖ qdnd.vn)

ជំពូកទី ២ ដោយមានចំណងជើងថា "ផ្កាយនៅលើមួក - ពណ៌ទង់ក្នុងបេះដូង" បានរួមចំណែកដល់ការពណ៌នាយ៉ាងរស់រវើកអំពីរូបភាពរបស់កងទ័ពលោកអ៊ុំហូ។ ទស្សនិកជន បានរំលឹកឡើងវិញនូវសម័យកាលតស៊ូរបស់ប្រទេសជាតិ ឬទទួលបានអារម្មណ៍អំពីការលះបង់ដោយស្ងៀមស្ងាត់ក្នុងសម័យសន្តិភាព។

ជំពូកទី ៣ ដោយមានចំណងជើងថា "សំឡេងនៃថ្ងៃថ្មី" គឺជាការអះអាងនូវការធ្វើសមាហរណកម្មអន្តរជាតិ។ បញ្ចប់ដោយបទភ្លេង "ស្វាគមន៍និទាឃរដូវវៀតណាម" កម្មវិធីនេះបានបើកចេញអនាគតមួយដ៏ពោរពេញដោយក្តីសង្ឃឹមនិងកម្លាំងរស់ប្រកបដោយភាពធន់របស់ប្រទេសជាតិ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/កម្មវិធីសិល្បៈ/កងទ័ព

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត