logo

លោកអគ្គលេខាបក្ស តូ ឡឹម៖ អភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រដោយភ្ជាប់នឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ

2026/3/18 | 12:39:00

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានដឹកនាំកិច្ចប្រជុំឯកទេសបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមកិច្ចប្រជុំផងដែរ។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ដោយផ្អែកលើរបាយការណ៍ និងមតិយោបល់នៅក្នុងកិច្ចប្រជុំនេះ នៅក្នុងសុន្ទរកថាសន្និដ្ឋាន លោកអគ្គលេខាបក្ស តូ ឡឹម បានលើកឡើងទិសដៅសំខាន់ៗចំនួន៦សម្រាប់គណៈកម្មាធិការដឹកនាំ និងក្រសួង វិស័យ និងមូលដ្ឋាននានា អនុវត្តន៍ក្នុងរយៈពេលខាងមុខ។ ក្នុងនោះ ត្រូវតែកំណត់យ៉ាងច្បាស់នូវគោលដៅអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រដោយផ្សាភ្ជាប់នឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។

“ការកំណត់បច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម ត្រូវផ្អែកលើកត្តាជាមូលដ្ឋានចំនួនបីគឺ៖ តម្រូវការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច; គុណសម្បត្តិ និងសក្តានុពលនៃឧស្សាហកម្មក្នុងស្រុក; សមត្ថភាពក្នុងការបង្កើតខ្សែសង្វាក់តម្លៃ និងទីផ្សារសម្រាប់ផលិតផលបច្ចេកវិទ្យា។ សហគ្រាសត្រូវតែក្លាយជាមជ្ឈមណ្ឌលពិតប្រាកដនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា។ យន្តការគោលនយោបាយត្រូវតែរចនាឡើងដើម្បីលើកទឹកចិត្តយ៉ាងខ្លាំងដល់សហគ្រាសក្នុងការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសនៅក្នុងវិស័យឯកជន”។

លោកអគ្គលេខាបក្ស តូ ឡឹម បានអំពាវនាវឱ្យផ្លាស់ប្ដូរថ្មីគំរូរៀបចំការអនុវត្តយ៉ាងខ្លាំងក្លា; កំណត់យ៉ាងច្បាស់នូវការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងផ្តោតការយកចិត្តទុកដាក់ពិសេសលើធនធានមនុស្សដែលមានគុណភាពខ្ពស់ និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ផងដែរ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/វៀតណាម/វិទ្យាសាស្ត្រ/បច្ចេកវិទ្យា/អភិវឌ្ឍន៍

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត