![]() |
| ល្បាក់ទឹក Bay Tang មានឈ្មោះមួយទៀតគឺ Pongour ស្ថិតនៅស្រុក Duc Trong ខេត្ត Lam Dong។ នេះជាល្បាក់ទឹកស្អាតមួយក្នុងចំណោមល្បាក់ទឹកស្អាតបំផុត នៅវៀតណាម ដែលហូរចុះពីកំពស់៤០ម៉ែត្រនិងមានទំហំ១០០ម៉ែត្រ។នៅជុំវិញល្បាក់ទឹកនេះត្រូវបានគ្រប់ដណ្តប់ដោយប្រព័ន្ធព្រៃឡង់និងមានរុក្ខជាតិ សម្បូរបែប។ (រូបថតៈ Dulichdalat) |
![]() |
| ល្បាក់ទឹក Ban Gioc ត្រូវបានវាយតម្លៃថាជាល្បាក់ធំទី៤លើពិភពលោក។ល្បាក់ទឹក នេះស្ថិតនៅឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang ។ មើលទី ចម្ងាយ ល្បាក់ទឹកនេះដូចជាក្រណាត់សូត្រមួយផ្ទាំងព័ព៍សរបរិសុទ្ធដែលបានគ្រប់ដណ្តប់ដោយ កំរាលព្រំរុក្ខជាតិនៅមាត់ព្រៃដែលស្អាតអស្ចារ្យដូចឋានសួគ៌។ (រូបថតៈ Dulichtaynguyen) |
![]() |
| ល្បាក់ទឹក Tac Tinh ស្ថិតនៅខេត្ត Lai Chau ដែលនេះជាទីកន្លែងទាក់ទាញការ ទស្សនារបស់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាជាច្រើនកុះករ។ ដើម្បីមកដល់ទី នេះ ភ្ញៀវទេសចរណ៍ត្រូវឆ្លងកាត់ផ្លូវលំមួយមានប្រវែង១៥០ម៉ែត្រ។ មកដល់ទីនេះ ភ្ញៀវ ទេសចរអាចមានឪកាសគយគន់ល្បាក់ទឹករហោស្ថានមួយនិងសម្រាក់លំហែ កាយក្នុងទេសភាពនៃព្រៃព្រឹក្សា។ (រូបថតៈ Laichautourist) |
![]() |
| ល្បាក់ទឹក Thuy Tien ស្ថិតនៅនៅខេត្ត Dac Lac ដែលមានឈ្មោះមួយទៀតគឺ ល្បាក់ទឹក Ba Tang (ល្បាក់ទឹកបីជាន់)។ក្នុងចំណោមល្បាក់ទឹកនៅខេត្ត Dak Lak នោះ គឺល្បាក់ទឹក Thuy Tien មានសោភ័ណ្ឌភាពមនោរម្យ ដូចជាគំរូលាបព្រេង អញ្ជឹង។ល្បាក់ទឹកនេះមាន៣ជាន់ដែលមានទេសភាពស្អាតឥតខ្ចោះរហោស្ថាន រូមមានដុំថ្មមានរូបវិសេសវិសាល ឬសឈើលាយឡំចូលគ្នា ធ្វើឲ្យភ្ញៀវទេសចរ ទាក់ភ្នែកពេលឃើញទិដ្ឋភាពដ៏អស្ចារ្យនេះ។ (រូបថតៈ Dulichngamdoi) |
![]() |
| ល្បាក់ទឹក May ស្ថិតនៅឃុំ Thach Lam ស្រុក Thach Thanh ខេត្ត Thanh Hoa ដែលជាល្បាក់ទឹកផ្សាភ្ជាប់ជាមួយនឹងរឿងស្នេហារ៉ូម៉ែនតិច។ល្បាក់ទឹកមានកំពស់ ១០០ម៉ែត្រ ដែលដំណាល់អំពីរឿងដែលមានទេពអប្សរ៩រូបចុះមុជទឹកនៅទីនេះ ហើយ ទេពអប្សរម្នាក់ៗបន្យល់ទុកនូវស្នាមជើងដែលគេចាត់ទុកដូចជាកាំជណ្តើរ ចំនួន៩ ដែលជានិមិតរូបឲ្យកាំជណ្តើរស្នេហាចំនួន៩។ ដោយហេតុនេះគូរស្រករ ធ្លាប់នាំគ្នាមកទីនេះមួជទឹកដោយជឿថាស្នេហានឹងកាន់តែផ្អែមល្ហែមថែមទៀត។ (រូបថតៈ Thethaovanhoa) |
![]() |
| ត្រូវបានហៅថាជាល្បាក់ទឹក Voi ដោយសារល្បាក់ទឹកនេះមានដុំថ្មមានរូបរាងដូច ជាដំរី។ ជាពិសេស សូរសម្លែងទឹកហូនៃល្បាក់ទឹកនេះគឺពេញទាំងយប់ទាំងថ្ងៃ ដូចជាសម្លេងគ្រហឹមរបស់ព្រៃអញ្ជឹង។ (រូបថតៈ Khachsandalat) |
![]() |
| ល្បាក់ទឹក Bac ស្ថិតនៅ San Sa Ho ស្រុក Sa Pa ខេត្ត Lao Cai។ ល្បាក់ទឹកគឺ ស្អាតណាស់ដោយមើលពីខាងលើ មើលពពកទឹកជ្រោះដូចជាផ្កា Ban កំពុងរីក ស្គុះស្គាយ។ល្បាក់ទឹកនេះមានកំពស់២០០មែត្រ ដោយផ្សារភ្ចាប់ជាមួយនឹងភាព ស្អាតអស្ចារ្យ នាំមកនូវភាពសុខសាន្តត្រានឲ្យភ្ញៀវពេលមកដល់ទីនេះ។ (រូបថតៈ Tourdulichsapa) |
![]() |
| មានឈ្មោះរបស់ស្តេចវៀតណាមមួយអង្គពីសម័យសក្តិភូមិ ល្បាក់ទឹក Bao Dai ត្រូវបានចែកជាបីផ្នែក។ (រូបថតៈ Vietnamheritage) |
![]() |
| ល្បាក់ទឹក Yang Bay ស្ថិតនៅឃុំ Khanh Phu ស្រុក Khanh Vinh ទីក្រុង Nha Trang ជាល្បាក់ទឹកពិសេសមួយនៅវៀតណាម ដែលគ្មាន កន្លែងណាប្រដូច ដោយសារល្បាក់ទឹកនេះបានចែកជាពីរចរន្តមួយក្កៅនិងមួយ ទៀតត្រជាក់។ប្រការនេះទាក់ទាញការទស្សនារបស់ភ្ញៀវ មកគុយគន់ទិដ្ឋភាពដ៏ចំឡែកនេះ។ (រូបថតៈLaodong ) |








