logo

វង់ចរចាជុំទីពីរស្តីពីអ៊ុយក្រែនបានប្រព្រឹត្តទៅនៅ UAE

2026/2/5 | 08:00:00

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នាថ្ងៃទី ៤ ខែកុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ការងារទាក់ទងនឹងការពិគ្រោះយោបល់រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន ក្នុងក្របខ័ណ្ឌនៃក្រុមពិគ្រោះយោបល់ត្រីភាគីស្តីពីបញ្ហាសន្តិសុខ បានចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ Sputnik / Gavriil Grigorov / REUTERS)

កាលវិភាគការងារជាក់ស្តែងរបស់គណៈប្រតិភូនៅទីក្រុង អាប៊ូដាប៊ី នឹងត្រូវសម្រេចដោយផ្ទាល់ដោយគណៈប្រតិភូដែលមានវត្តមាននៅអារ៉ាប់រួម (UAE)។ ការចរចាជុំនេះនៅទីក្រុងអាប៊ូដាប៊ី បានធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែកុម្ភៈ ហើយត្រូវបានធ្វើឡើងក្នុងទម្រង់ផ្សេងៗគ្នា។ មុននោះ ការពិគ្រោះយោបល់សន្តិសុខជុំទីមួយក៏ត្រូវបានធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី នៅថ្ងៃទី២៣ និងទី២៤ ខែមករាផងដែរ៕

TAG
VOV/VOVworld/វង់ចរចា/ជុំទីពីរ/អ៊ុយក្រែន/ប្រព្រឹត្តទៅ/UAE

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត