logo

វេចនំអន្សោម​​ជាមួយកងទ័ពនៅកោះសមុទ្រភាគនិរតីដើម្បីអបអរសាទរបុណ្យ​តេត

2025/1/18 | 08:36:27
(VOVWORLD) - ក្នុងឱកាសដែលគណៈប្រតិភូបណ្តាខេត្ត ក្រុងភាគខាងត្បូង អង្គភាពអាជីវកម្មនិងទីភ្នាក់ងារសារព័ត៌មានបានអញ្ជើញមកជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះ Nam Du (ឃុំ An Son ស្រុក Kien Hai ខេត្ត  Kien Giang) អ្នកទាំងអស់គ្នាបានចូលរួមវេចនំអន្សោមជ្រុង។

សកម្មភាពវេចនំអន្សោមជ្រុង បានប្រព្រឹត្តិទៅនៅស្ថានីយ៍រ៉ាដាលេខ ៦០០ ចំណុះកងវរសេនាធំ លេខ ៥៥១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី៥។

ជារៀងរាល់ឆ្នាំ កម្មាភិបាលនិងយុទ្ធជនដែលបំពេញភារកិច្ចនៅលើកោះតែងតែរៀបចំការវេចនំអន្សោមដើម្បីអបអរសាទរបុណ្យតេត។

ឆ្នាំនេះ សកម្មភាពវេចនំអន្សោមជ្រុងកាន់តែមានភាពអ៊ូអរ ដោយមានការចូលរួមរបស់គណប្រតិភូជាច្រើន បានមកសាក់សួរសុខទុកនិងជូនពរឆ្នាំថ្មី។

នៅស្ថានីយ៍រ៉ាដាដែលតែងតែស្ថិតនៅទីតាំងខ្ពស់បំផុតនៃកោះ រូបភាពនៃមនុស្សម្នាប្រមូលផ្តុំគ្នាដើម្បីវេចនំបានបង្កើតបរិយាកាសដ៏កក់ក្តៅបំផុត។

កម្មាភិបាល និងយុទ្ធជនកងទ័ពជើងទឹក បានបង្ហាញពីជំនាញវេចនំអន្សោមជ្រុងរបស់ខ្លួន។

បងប្អូនស្ត្រីដែលមិនដឹងពីរបៀបវេចនំ អាចជួយរៀបចំស្លឹកសាគូនិងខ្នួច; មិនត្រឹមតែប៉ុណ្ណោះ យុទ្ធជនក៏បានបង្រៀនឲ្យគេពីរបៀបវេចនំផងដែរ។

ស្ត្រីម្នាក់មកពីតំបន់ណាមបូខាងលិចបានធ្វើនំអន្សោម ហើយបញ្ជូនទៅឲ្យមន្ត្រីនិងយុទ្ធជននៅស្ថានីយរ៉ាដា ៦០០។

នំអន្សោមដែលមានរសជាតិទឹកដីភាគខាងត្បូងត្រូវបានបញ្ជូនដល់យុទ្ធជនមកពីភាគខាងជើងដែលបំពេញភារកិច្ចនៅកោះសមុទ្រភាគនិរតី បង្ហាញពីការចែករំលែក សាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ព និងប្រជាជន។

តាមរយៈសកម្មភាពវេចនំអន្សោម ទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ព និងប្រជាជនត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។

មិនត្រឹមតែស្ថានីយ៍រ៉ាដា ៦០០ ប៉ុណ្ណោះទេ ថែមទាំងមន្ត្រីនិងយុទ្ធជននៅស្ថានីយ៍រ៉ាដាផ្សេងទៀតនៅតំបន់កោះសមុទ្រភាគនិរតីក៏បានរៀបចំការវេចនំអន្សោមជ្រុង ជារៀងរាល់ពេលដែលបុណ្យតេតខិតជិតមកដល់។

បន្ទាប់ពីស្ងោររួច នំអន្សោមជ្រុងនឹងត្រូវបានដាក់លើអាសនៈមាតុភូមិ។ នេះក៏ជាបរិយាកាសបុណ្យតេតដែលបង្កប់ដោយស្មារតីយោធិនរបស់កងទ័ពលោកអ៊ុំហូ ផងដែរ។

សកម្មភាពនេះ ជួយឱ្យមន្ត្រី និងយុទ្ធជនដែលបំពេញកាតព្វកិច្ចនៅលើកោះដាច់ស្រយាលមានថ្ងៃបុណ្យតេតយ៉ាងពេញលេញ។

សំខាន់ជាងនេះទៅទៀត វាក៏ជួយឱ្យយុទ្ធជនថ្មីនៅលើកោះទទួលយកបាននូវបរិយាកាសនៃបុណ្យតេតនិងបន្ធូរបន្ថយការនឹករលឹកផ្ទះ ក៏ដូចជាមានការលើកទឹកចិត្តបន្ថែមទៀតដើម្បីបំពេញឲ្យបានល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូនផងដែរ។

ក្នុងដំណើរទៅជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅតំបន់កោះសមុទ្រភាគនិរតី ទៅដល់ទីណា គណៈប្រតិភូខេត្តនិងក្រុងភាគខាងត្បូងក៏បានបង្កើតបរិយាកាសកក់ក្តៅ និងជិតស្អិតតាមរយៈសកម្មភាពជាច្រើន៕

TAG
VOV/VOVworld/វេចនំអន្សោម​​/កងទ័ព/កោះសមុទ្រភាគនិរតី/បុណ្យ​តេតប្រពៃណី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត