logo

វៀតណាម​កំណត់តួនាទី​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សំខាន់​មួយ​នៅ​អាស៊ីអាគ្នេយ៍

2025/12/30 | 11:50:31
(VOVWORLD) - កាសែត The Nation (ថៃ) នាថ្ងៃទី ២៨ ខែធ្នូ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “វៀតណាមកំណត់តួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍” ដោយកត់សម្គាល់ថា វៀតណាមកំពុងលេចចេញជាចំណុចភ្លឺស្វាងសម្រាប់កំណើននៅក្នុងតំបន់ ដោយសារកំណែទម្រង់ឧស្សាហកម្ម ពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការស្វែងរកគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 
រូបថតអេក្រង់ពីកាសែត The Nation (ថៃ) នាថ្ងៃទី ២៨ ខែធ្នូ បានចុះផ្សាយអត្ថបទដែលមានចំណងជើងថា “វៀតណាមកំណត់តួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយនៅអាស៊ីអាគ្នេយ៍”។

យោងតាមអត្ថបទនេះ បច្ចុប្បន្ន វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ យោងតាមការព្យាករណ៍ វៀតណាមនឹងបន្តស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ វៀតណាមមានគោលដៅកំណើន GDP ជាមធ្យមប្រចាំឆ្នាំប្រហែល ១០% ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ដោយខិតខំក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ GDPលើមនុស្សម្នាក់ៗ របស់វៀតណាមត្រូវបានព្យាករថា នឹងកើនឡើងពីជិត ៥.០០០ ដុល្លារនៅឆ្នាំ ២០២៤ ឡើងដល់ ៨.៥០០ ដុល្លារនៅឆ្នាំ ២០៣០។

អត្ថបទនេះក៏បានបង្ហាញថា វៀតណាមបន្តទទួលបានអត្ថប្រយោជន៍ពីនិន្នាការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយមានបរិយាកាសវិនិយោគអំណោយផល និងតួនាទី លេចធ្លោកាន់តែខ្លាំងនៅក្នុងខ្សែសង្វាក់តម្លៃតំបន់ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ កាសែត The Nation បានកត់សម្គាល់ថា ជាមួយនឹងចំនួនប្រជាជនច្រើន តម្រូវការក្នុងស្រុកកើនឡើងយ៉ាងឆាប់រហ័ស កំណែទម្រង់រដ្ឋបាលយ៉ាងទូលំទូលាយ និងលំហូរ FDI ប្រកបដោយចីរភាព វៀតណាមកំពុងលេចចេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ស្វាហាប់នៅអាស៊ីអាគ្នេយ៍៕

TAG
VOV/VOVworld/វៀតណាម​/​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​/​អាស៊ីអាគ្នេយ៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត