logo

វៀតណាម - កាតា សហការយ៉ាងជិតស្និទ្ធដើម្បីធានាស្ថិរភាពថាមពល

2026/3/10 | 07:10:00

(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែមីនា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរដ្ឋកាតា Sheikh Mohammed bin Abdulrahman bin Jasim Al-Thani នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជីញបានវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់កាតា ដើម្បីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាដោយសន្តិវិធី;  អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួម របស់សហគមន៍អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះបច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកាតា Sheikh Mohammed bin Abdulrahman bin Jasim Al-Thani (រូបថត៖ ឡាយហ្វា/VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានស្នើឱ្យរដ្ឋាភិបាលកាតា បន្តយកចិត្តទុកដាក់ និងធានាសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសកាតា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋវៀត ណាមដែលឆ្លងកាត់ព្រំដែនប្រទេសកាតា។ នាយករដ្ឋមន្ត្រីកាតាបានបញ្ជាក់ ថា នឹងការពារសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋវៀតណាម "ដូចទៅនឹងពលរដ្ឋកាតាអញ្ជឹង"។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការថាមពល លោកនាយករដ្ឋមន្ត្រីកាតាបានបញ្ជាក់ថា កាតាកំពុងខិតខំអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តនិងកិច្ចសន្យារបស់ខ្លួនជាមួយដៃគូ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីចូលរួមចំណែកក្នុងការធានាស្ថិរភាពថាម ពលនៅវៀត ណាម។ លោកក៏បានសង្កត់ធ្ងន់លើបំណងប្រាថ្នា ចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ការផ្លាស់ប្តូរថាមពល ការវិនិយោគហិរញ្ញវត្ថុក្នុងមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម; ជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍឧស្សាហកម្មហាឡាល់៕

TAG
VOV/VOVworld/វៀតណាម/កាតា/សហការ/ជិតស្និទ្ធ/ធានាស្ថិរភាព/ថាមពល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត