logo

វៀតណាមកំពុងខិតជិតកម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួនតាមរបៀបជាប្រព័ន្ធ ស្របតាមស្តង់ដារអន្តរជាតិ

2025/12/12 | 08:25:00
(VOVWORLD) - វៀតណាមសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការចាប់ផ្តើមឡើងវិញ និងពន្លឿនការអនុវត្តគម្រោងរោងចក្រថាម ពលនុយក្លេអ៊ែរ និញធួន  ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ក្នុងនោះ នៅឆ្នាំ ២០២៥ វៀតណាមបានអនុម័តច្បាប់ថាមពលបរមាណូ ដែលបានធ្វើវិសោធនកម្ម តាមរយៈយន្តការពីសេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ។ 
ទីតាំងដែលត្រូវបានជ្រើសរើសសម្រាប់សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ និញធួន ១ ស្ថិតនៅឃុំ Phuoc Dinh (រូបថត៖TTXVN)

នេះគឺជាការសន្និដ្ឋានរបស់ក្រុមការងារ IAEA (ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ) បន្ទាប់ពីការវាយតម្លៃដ៏ទូលំទូលាយរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលនុយក្លេអ៊ែរជាតិ   នៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១១ ខែធ្នូ។

ក្រុមអ្នកជំនាញបានកត់សម្គាល់ពីតថភាពជាក់ស្តែងចំនួនពីរ របស់ប្រទេសវៀតណាមដែលអាចបម្រើជាបទពិសោធន៍ដ៏មានតម្លៃ សម្រាប់ប្រទេសដទៃទៀត ដែលកំពុងអភិវឌ្ឍថាមពលនុយក្លេអ៊ែរ។ ទីមួយ រដ្ឋ សភាបានអនុម័តលើសេចក្តីសម្រេចចិត្ត លេខ  ១៨៩ បង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំចំពោះកម្មវិធីថាមពលនុយក្លេអ៊ែរ ខណៈពេលដែលក៏បង្កើតយន្តការជាក់ស្តែងមួយ ជួយសម្រូលបែបបទវិនិយោគ ពន្លឿនការបោសសម្អាតដីធ្លី ពង្រីកសមត្ថភាពកៀរគរមូលធន ការជ្រើសរើសអ្នកម៉ៅការ និងបង្កើនការសម្របសម្រួលរវាងក្រសួង វិស័យ និងមូលដ្ឋាន។ នេះគឺជាការអនុវត្តមួយដែល IAEA ចាត់ទុកថាមានសារៈសំខាន់សម្រាប់ធានាវឌ្ឍនភាព និងនិរន្តរភាពនៃកម្មវិធី។ ទីពីរ វៀតណាមបានប្រើប្រាស់បទពិសោធន៍ និងបណ្តាញត្រួតពិនិត្យបរិស្ថានដែលមានស្រាប់របស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការរៀបចំគម្រោងថាមពលនុយក្លេអ៊ែរ។ នេះគឺជាការអនុវត្តដែល IAEA បានណែនាំ ព្រោះវាជួយបង្កើនគុណភាពនៃការវាយតម្លៃបរិស្ថាន បង្កើនតម្លាភាព និងកាត់បន្ថយពេលវេលារៀបចំគម្រោង។ ការអនុវត្តទាំងពីរនេះបង្ហាញថា វៀតណាមកំពុងខិតជិតកម្មវិធីថាមពលនុយក្លេអ៊ែរតាមរបៀបជាប្រព័ន្ធ ស្របតាមស្តង់ដារអន្តរជាតិ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តវាដោយមានការទទួលខុសត្រូវ និងប្រសិទ្ធភាព។

តាមគម្រោង នៅក្នុងត្រីមាសទីមួយនៃឆ្នាំក្រោយ IAEA និងវៀតណាមនឹងរួមគ្នាបង្ហើយសេចក្តីព្រាងរបាយការណ៍វាយតម្លៃ ដ៏ទូលំទូលាយលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលនុយក្លេអ៊ែរជាតិ ហើយនៅក្នុងត្រីមាសទីពីរនៃឆ្នាំក្រោយ IAEA នឹងផ្ញើរបាយការណ៍ផ្លូវការទៅរដ្ឋាភិបាលវៀតណាម បន្ទាប់ពីបានបញ្ចប់នីតិវិធីចាំបាច់៕

TAG
VOV/VOVworld/វៀតណាម/ថាមពលនុយក្លេអ៊ែរ/ស្តង់ដារអន្តរជាតិ/IAEA

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត