logo

វៀតណាម - កម្ពុជា៖ ទំនាក់ទំនងពិសេសត្រូវបានពង្រឹងដោយឥតឈប់ឈរ បើកចេញយុគសម័យដ៏លេចធ្លោមួយក្នុងកិច្ចសហប្រតិបត្តិការ

2025/11/29 | 08:30:00

(VOVWORLD) - នៅថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងឱកាសចូលរួមសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៃបណ្តាខេត្តជាប់ព្រំដែន
វៀតណាម - កម្ពុជាលើកទី ១៣ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឧបនាយករដ្ឋមន្ត្រី លោកប៊ូយ ថាញ់សឹន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួបឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ប៊ូយ ថាញ់ សឺន។ (រូបថត៖ VOV)

នៅក្នុងជំនួបទទួលជួប ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចហ៊ុន សែន បានស្វាគមន៍លោកឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឹន អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម មកកាន់កម្ពុជា ដើម្បីធ្វើជាសហប្រធានសន្និសីទសហប្រតិបត្តិការ និងអភិវឌ្ឍន៍បណ្តាខេត្តព្រំដែនវៀតណាម-កម្ពុជាលើកទី១៣ ហើយបានអះអាងថា សន្និសីទនេះនឹងរួមចំណែកជាវិជ្ជមានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ចីរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឹន បានសម្តែងសេចក្តីសោមនស្សរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តពង្រឹងយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ និងក្លាយជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញារវាងប្រទេសទាំងពីរ ជាពិសេសលទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងសន្និសីទសហប្រតិបត្តិការ និងអភិវឌ្ឍន៍បណ្តាខេត្តព្រំដែនវៀតណាម-កម្ពុជាលើកទី១៣៕  
TAG
VOV/VOVworld វៀតណាម/កម្ពុជា/ឧបនាយករដ្ឋមន្រ្តី/សម្ដេចតេជោ/នាយករដ្ឋមន្រ្តី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត