logo

វៀតណាមក្លាយជាប្រទេសសម្ព័ន្ធមិត្តរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ជាផ្លូវការ

2026/2/20 | 08:09:43
(VOVWORLD) - នាថ្ងៃទី១៩ ខែកុម្ភៈ  នៅទីក្រុងប៉ារីស ប្រទេសបារាំង សន្និសីទរដ្ឋមន្ត្រី IEA ឆ្នាំ២០២៦ បានអនុម័តជាផ្លូវការលើសំណើនាំវៀតណាមក្លាយជាប្រទេសសម្ព័ន្ធមិត្តរបស់អង្គការនេះ។
បណ្តាប្រទេសអបអរសាទរវៀតណាម ក្លាយជាសម្ព័ន្ធមិត្តនៃ IEA។ រូបថត៖ Anh Tuan/VOV-Paris

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ បណ្ឌិត Fatih Birol នាយកប្រតិបត្តិ IEA បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការដែលមានគោលបំណងឆ្ពោះទៅកសាងប្រព័ន្ធថាមពលសកលប្រកបដោយសុវត្ថិភាព ចីរភាព និងធានាចំណាយសមស្របសម្រាប់ប្រទេសទាំងអស់។

លោកវេជ្ជបណ្ឌិត Fatih Birol នាយកប្រតិបត្តិនៃ IEA បានអះអាងថា ប្រទេសជាសមាជិកវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយវៀតណាម។ រូបថត៖ Anh Tuan/VOV-Paris

ថ្លែងនៅក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង លោក Trinh Duc Hai បានសង្កត់ធ្ងន់ថា ការចូលជាសមាជិក IEA របស់វៀតណាមគឺមានសារៈសំខាន់ជាពិសេស ខណៈដែលវៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដោយបន្តខិតខំព្យាយាមលើគោលដៅអព្យាក្រឹតភាពកាបូន និងការផ្លាស់ប្តូរថាមពលបៃតង។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីភាពត្រៀមខ្លួនរបស់វៀតណាមក្នុងការចូលរួមចំណែកយ៉ាងសកម្ម និងដោយម្ចាស់ការក្នុងរាល់កិច្ចសន្ទនាថាមពលសកល៕

TAG
VOV/VOVworld/វៀតណាម​/សម្ព័ន្ធមិត្ត/ថាមពល/IEA

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត