logo

វៀតណាមក្លាយជាសមាជិកនៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ

2025/12/16 | 09:27:00
(VOVWORLD) - វៀតណាមបានក្លាយជាសមាជិកនៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) ជាផ្លូវការនៅថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីបានបង្ហើយរាល់នីតិវិធីចូលរួមស្របតាមបទប្បញ្ញត្តិ។ 
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន ហ័ង ឡុង និងតំណាងមកពី IRENA ក្នុងកិច្ចប្រជុំពិភាក្សាការងារនៅព្រឹកថ្ងៃទី ១៥ ខែធ្នូ  (រូបថត៖ VGP)

យោងតាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ង្វៀន ហ័ង ឡុង ប្រការនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិនៃវិស័យថាមពល ដោយបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមក្នុងការពង្រឹងការផ្លាស់ប្តូរគោលនយោបាយ ការចូលប្រើមូលដ្ឋានទិន្នន័យ ការវិភាគ និងការគាំទ្របច្ចេកទេស ដើម្បីបម្រើដល់ការធ្វើផែនការ ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការផ្លាស់ប្តូរថាមពលស្របតាមទិស ដៅដែលបានអនុម័ត។

ទន្ទឹមនឹងនេះ តំណាង IRENA បានបញ្ជាក់ថា អង្គការនេះវាយតម្លៃខ្ពស់ចំពោះគោលនយោបាយអភិវឌ្ឍន៍ថាមពលរបស់វៀតណាម រួមទាំងថាម ពលកកើតឡើងវិញ ហើយជឿជាក់ថា ការចូលជាសមាជិករបស់វៀតណាមទៅក្នុង IRENA នឹងបើកឱកាសសហប្រតិបត្តិការជាក់ស្តែងជាច្រើនក្នុងការគាំទ្រគោលនយោបាយ ការអភិវឌ្ឍគម្រោង និងការកៀរគរធនធានសម្រាប់ការផ្លាស់ប្តូរថាមពល។

ការចូលរួមជាមួយ IRENA ជួយវៀតណាមឱ្យចូលប្រើប្រាស់ប្រព័ន្ធទិន្នន័យស៊ីជម្រៅ របាយការណ៍ និងការវិភាគលើនិន្នាការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញសកល។ វៀតណាមមានឱកាសកាន់តែច្រើនក្នុងការតភ្ជាប់ និងទាក់ទាញធនធានវិនិយោគសម្រាប់គម្រោងថាមពលកកើតឡើងវិញ និងថាមពលថ្មី ដូចជាថាមពលខ្យល់នៅឯនាយសមុទ្រ ថាមពលព្រះអាទិត្យ អ៊ីដ្រូសែនបៃតង និងដំណោះស្រាយស្តុកទុកថាមពល៕

TAG
VOV/VOVworld/វៀតណាម/ក្លាយជា/សមាជិក/ទីភ្នាក់ងារ/ថាមពលកកើតឡើងវិញ/អន្តរជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត