logo

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

2026/3/4 | 09:08:40

(VOVWORLD) - កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung ទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានសម្តែងបំណងថា រដ្ឋសភាក្រិកនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យដឹកជញ្ជូនតាមសមុទ្រ កំពង់ផែសមុទ្រ និងភស្តុភារកម្ម ការដំឡើងនាវា ថាមពលកកើតឡើងវិញ កសិកម្ម ទេសចរណ៍ ហើយស្រាវជ្រាវជំរុញការបើកជើងហោះហើរត្រង់ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រិកបន្តគាំទ្រ និងចលនាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ដើម្បីពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។ ក្នុងពេលជាមួយគ្នានេះ ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU និងដក "កាតលឿង" លើជលផលនាំចេញរបស់វៀតណាមក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ លោក Ioannis Plakiotakis អនុប្រធានទីមួយនៃរដ្ឋសភាក្រិក បានអះអាងថា វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍ ហើយបានសម្ដែងនូវបំណងថា EU នឹងដកកាតលឿង IUU សម្រាប់វៀតណាមក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន ជាពិសេសទំហំពាណិជ្ជកម្មមានកំណើនស្ថិរភាព ដែលសម្រេចបានទំហំ ៥៨០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥៕

TAG
VOV/VOVworld/វៀតណាម/ក្រិក/ឧបនាយករដ្ឋមន្រ្តី/អនុប្រធានរដ្ឋសភា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត