logo

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

2025/12/4 | 08:36:10
(VOVWORLD) - តាមការអញ្ជើញរបស់ក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល Pham The Tung បានចូលរួមសន្និសីទប្រឆាំងភេរវកម្មនៃក្រុម BRICS ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០២៥។
 អនុរដ្ឋមន្ត្រី លោក Pham The Tung ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទ (រូបថត៖ VOV)

សន្និសីទនេះមានប្រធានបទ “យុទ្ធសាស្ត្រជាតិ និងតំបន់សម្រាប់ប្រយុទ្ធប្រឆាំងនឹងភេរវកម្មក្នុងបរិបទនៃបញ្ហាប្រឈម និងការគំរាមកំហែងដែលកំពុងកើតឡើង”។ នេះគឺជាគំនិតផ្តួចផ្តើមមួយដែលរៀបចំឡើងដោយសហព័ន្ធរុស្ស៊ីជាលើកដំបូង ដោយមានការចូលរួមពីតំណាងមកពីប្រទេសសមាជិកចំនួន ២៣ និងដៃគូរបស់ BRICS អ្នកជំនាញ អ្នកប្រាជ្ញ និងតំណាងនៃអង្គការអន្តរជាតិមួយចំនួន។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទ អនុរដ្ឋមន្ត្រី លោក Pham The Tung បានបញ្ជាក់ថា វៀតណាមអនុវត្តដោយឥតឈប់ឈរនូវទស្សនៈថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មទាំងអស់; គាំទ្ររាល់វិធានការលុបបំបាត់អំពើភេរវកម្មចេញពីជីវភាពរស់នៅរបស់មនុស្សជាតិ។ ពីការអនុវត្តជាក់ស្តែងរបស់វៀតណាម អនុរដ្ឋមន្ត្រី លោក Pham The Tung បានចែករំលែកវិធានការ និងដំណោះស្រាយសំខាន់ៗ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីលុបបំបាត់ទាំងមូលហេតុ និងលក្ខខណ្ឌនៃអំពើភេរវកម្ម និងជ្រុលនិយមកើតឡើងនៅក្នុងសហគមន៍ រួមមាន៖ គោលនយោបាយសន្តិសុខសង្គម ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ការលើកកម្ពស់ការងារឃោសនា; ការធ្វើឱ្យក្របខ័ណ្ឌច្បាប់ប្រឆាំងនឹងអំពើភេរវកម្មប្រសើរឡើង; ការកែលម្អសមត្ថភាពកងកម្លាំងជំនាញសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម; លើកកម្ពស់សកម្មភាពសម្បូរបែបក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការប្រឆាំងអំពើភេរវកម្មជាមួយប្រទេស និងអង្គការអន្តរជាតិ ក្នុងនោះមាន BRICS... ផងដែរ៕

TAG
VOV/VOVworld/វៀតណាម/ទិសដៅសហប្រតិបត្តិការ/ប្រឆាំងភេរវកម្ម/BRICS

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត