logo

វៀតណាមចាត់ទុក EU និងសហគមន៍ធុរកិច្ចអឺរ៉ុប-អាស៊ានជាដៃគូសំខាន់ៗ

2025/11/24 | 13:32:00

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានទទួលគណៈប្រតិភូជាន់ខ្ពស់មកពីក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម ដឹកនាំដោយលោក Jens Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងលោក Bruno Jaspaert ប្រធានសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម។

ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម ចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប និងអាស៊ាន-សហភាពអឺរ៉ុប ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។ សហភាពអឺរ៉ុបបន្តជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់បំផុតរបស់ប្រទេសវៀតណាម ខណៈដែលវៀតណាមជាដៃគូពាណិជ្ជកម្មធំទី ១៦ របស់សហភាពអឺរ៉ុប និងធំជាងគេនៅអាស៊ាន។

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមអះអាងនូវការប្រកាន់ខ្ជាប់នូវគោលជំហរពហុភាគីនិយម ការធ្វើពិពិធកម្ម កិច្ចសហប្រតិបត្តិការដោយុត្តិធម៌ ផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងអស់ រួមទាំងសហភាពអឺរ៉ុប និងប្រទេសជាសមាជិកផងដែរ។ វៀតណាមចាត់ទុកសហភាពអឺរ៉ុប និងសហគមន៍ធុរកិច្ចអឺរ៉ុប-អាស៊ាន ជាដៃគូសំខាន់ៗក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះគឺរក្សាយ៉ាងរឹងមាំនូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម; កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន រួមជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម៕

TAG
VOV/VOVworld/វៀតណាម/ប្រធានរដ្ឋសភា/សហភាពអឺរ៉ុប/អាស៊ាន/ធុរកិច្ច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត