logo

វៀតណាមចូលរួមក្នុងពិព័រណ៍អប់រំអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០២៦ ជាលើកដំបូង

2026/2/22 | 11:48:00
(VOVWORLD) - ចាប់ពីថ្ងៃទី ២៣-២៧ ខែកុម្ភៈ វៀតណាមបានចូលរួមជាផ្លូវការជាលើកដំបូងនៅក្នុងសន្និសីទ និងពិព័រណ៍អប់រំអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិក (APAIE) ដែលបានប្រារព្ធឡើងនៅហុងកុង (ចិន) និងបានរៀបចំពិព័រណ៍អប់រំវៀតណាម (Vietnam Pavilion) ក្នុងក្របខ័ណ្ឌនៃសន្និសីទ។ 

សកម្មភាពនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិនៃការអប់រំវៀតណាមជាទូទៅ ក្នុងនោះ ការអប់រំកម្រិតឧត្តមសិក្សាដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ ដោយបង្ហាញពីការផ្លាស់ប្តូរពីការចូលរួមរបស់ស្ថាប័នអប់រំនីមួយៗ ទៅជាវិធីសាស្រ្តកម្រិតជាតិ ដែលមានប្រព័ន្ធ និងវិជ្ជាជីវៈជាង។

 សន្និសីទនិងពិព័រណ៍ APAIE ដែលបានប្រារព្ធឡើងជាលើកដំបូងនៅទីក្រុង សេអ៊ូល (កូរ៉េខាងត្បូង) កាលពី ៣០ ឆ្នាំមុន គឺជាព្រឹត្តិការណ៍អន្តរជាតិធំបំផុតមួយក្នុងចំណោមព្រឹត្តិការណ៍អន្តរជាតិធំៗទាំងបួនស្តីពីការអប់រំសកល រួមជាមួយសន្និសីទ និងពិព័រណ៍ NAFSA (សហរដ្ឋអាមេរិក) EAIE (អឺរ៉ុប) និង AIEC (អូស្ត្រាលី)។ នៅឆ្នាំនេះ សន្និសីទបានទាក់ទាញប្រតិភូប្រមាណ ២.៥០០ នាក់មកពីប្រទេស និងដែនដីជាង ៦៥៕ 

សារសំខាន់របស់វៀតណាមនៅក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សាដ៏ស្វាហាប់ដែលផ្តោតលើគុណភាពបណ្តុះបណ្តាល ការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ និងការបង្កើនសមាហរណកម្មអន្តរជាតិ។

ស្ថាប័នឧត្តមសិក្សាវៀតណាមដែលចូលរួមក្នុង APAIE ២០២៦ មានគោលបំណងបង្កើនការជ្រើសរើសនិស្សិតអន្តរជាតិ ក៏ដូចជាទាក់ទាញអ្នកជំនាញ សាស្ត្រាចារ្យ អ្នកគ្រប់គ្រង និងអ្នកវិទ្យាសាស្ត្រឆ្នើមៗ មកពីជុំវិញពិភពលោកឱ្យមកធ្វើការនៅប្រទេសវៀតណាម; ផ្សព្វផ្សាយគុណភាពអប់រំកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សារបស់វៀតណាម; ជំរុញការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្លាស់ប្តូរសាស្ត្រាចារ្យ និងនិស្សិត; បង្កើនការទទួលស្គាល់ និងកិត្យានុភាពនៃម៉ាកអប់រំកម្រិតឧត្តមសិក្សារបស់វៀតណាមនៅក្នុងទីផ្សារសកល…៕

TAG
VOV/VOVworld/វៀតណាម/ចូលរួម/ពិព័រណ៍អប់រំ/អន្តរជាតិ/អាស៊ី/ប៉ាស៊ីហ្វិក/ឆ្នាំ ២០២៦/លើកដំបូង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត