logo

វៀតណាមជានិច្ចកាលផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា

2024/5/6 | 11:48:03

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មកចូលរួមពិធីរំលឹកខួបលើកទី៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu គឺជាជ័យជំនះរួមរបស់ប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា; អះអាងថា វៀតណាមជានិច្ចកាល ផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ដោយឈរលើមូលដ្ឋាននៃសាមគ្គីភាព មិត្ត ភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ នាពេលខាងមុខ លោកនាយក រដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យ កម្រិតខ្ពស់; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការ ដើម្បីតភ្ជាប់សេដ្ឋកិច្ចទាំងពីរ និងតភ្ជាប់ ចរាចរណ៍; ខិតខំកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ; ស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាម មានបំណងចង់រួមជាមួយកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាងទន្លេមេគង្គ សហការ គ្នាយ៉ាងជិតស្និទ្ធក្នុងសកម្មភាពប្រើប្រាស់ គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ទន្លេមេគង្គ ប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទន្លេមេគង្គ និងបទ ប្បញ្ញត្តិរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិផងដែរ។
រីឯខ្លួនវិញ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសម្តែងនូវកិត្តិយស ដោយបានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ព្រមទាំងបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យសំខាន់សម្រាប់ប្រទេស ទាំងបី វៀតណាម ឡាវ និងកម្ពុជា៕
TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ឧបនាយករដ្ឋមន្រ្តី/កម្ពុជា/ទំនាក់ទំនង/រំលឹកខួប/៧០ឆ្នាំ/Dien Bien Phu

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត