logo

វៀតណាមជំរុញកិច្ចសន្ទនាពហុភាគីស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅប៉ាណាម៉ា

2026/2/19 | 07:41:48
(VOVWORLD) - កាលពីសប្តាហ៍មុន (ថ្ងៃទី១២-១៣ ខែកុម្ភៈ) សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ប្រទេសសមាជិកនៅតំបន់អាមេរិកឡាទីននិងការាបៀននៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បានប្រព្រឹត្តទៅនៅទីក្រុង ប៉ាណាម៉ាស៊ីធី ប្រទេសប៉ាណាម៉ា។
លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ (រូបថត៖ baotintuc.vn)

សិក្ខាសាលានេះត្រូវបានដឹកនាំដោយវៀតណាម សហការជាមួយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការរំសាយអាវុធ (UNODA) និងសហភាពអឺរ៉ុប ដោយមានការចូលរួមពីតំណាងមកពីប្រទេស អង្គការអន្តរជាតិ និងវិទ្យាស្ថានស្រាវជ្រាវចំនួន ២៥ មកពីតំបន់អាមេរិកឡាទីន និងការាបៀន។

ក្នុងនាមជាអធិបតីនៃសិក្ខាសាលានេះ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានដែលត្រូវបានតែងតាំងសម្រាប់សន្និសីទពិនិត្យឡើងវិញនូវការអនុវត្តសន្ធិសញ្ញា NPT បានចែករំលែកទស្សនៈថា នៅក្នុងបរិបទនៃស្ថានភាពសកលដ៏ស្មុគស្មាញនាបច្ចុប្បន្ន សន្និសីទពិនិត្យឡើងវិញ NPT គឺជាដំណើរការមួយក្នុងចំណោមដំណើរការពហុភាគីដ៏សំខាន់ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានចែករំលែកអាទិភាពដែលវៀតណាមគ្រោងនឹងជំរុញ ក្នុងនាមជាប្រធាន ដោយអះអាងនូវការសន្យាថា នឹងដឹកនាំសន្និសីទតាមស្មារតីតម្លាភាព តុល្យភាព និងបរិយាប័ន្ន ដែលផ្ទៀងស្តាប់ និងឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវកង្វល់ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិកទាំងអស់។ លោកក៏បានអំពាវនាវដល់ប្រទេសនានានៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាបៀន ដែលជាតំបន់គ្មានអាវុធនុយក្លេអ៊ែរដំបូងគេបង្អស់របស់ពិភពលោក បន្តរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះសន្និសីទពិនិត្យឡើងវិញ NPT ឆ្នាំ ២០២៦ ផងដែរ៕

TAG
VOV/VOVworld/វៀតណាម/អង្គការសហប្រជាជាតិ/សន្ធិសញ្ញា/​ មិនរីកសាយភាយ/អាវុធនុយក្លេអ៊ែរ/NPT

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត