logo

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

2026/2/2 | 07:24:59
(VOVWORLD) - ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន  លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

នោះគឺប្រទេសវៀតណាម ដែលជាប្រទេសស្ថិតនៅឆ្នេរខាងកើតនៃទ្វីបអាស៊ី ជាកន្លែងដែលជីវភាពបៃតងបានរស់ឡើងវិញយ៉ាងរឹងមាំ បន្ទាប់ពីរងការបំផ្លិចបំផ្លាញក្នុងប៉ុន្មានឆ្នាំសង្គ្រាមដ៏ឃោរឃៅ។

ប្រជុំកោះ Cat Ba ។ រូបថត៖ Minh Đức/TTXVN

ក្រោមចំណងជើងថា “វៀតណាមដ៏រហោស្ថាន - ធម្មជាតិដ៏អាថ៌កំបាំង និងអស្ចារ្យ” ដំណើរបានចាប់ផ្តើមចេញពីតំបន់អភិរក្សធម្មជាតិនៅដាច់ស្រយាល។ នៅក្នុងព្រៃត្រូពិចនៃតំបន់ភ្នំភាគពាយព្យ ជាកន្លែងដែលដានជើងរបស់មនុស្សកម្រនឹងលេចឡើង ហើយសត្វពង្រូល ដែលជាប្រភេទថនិកសត្វ ដ៏កម្រ នៅតែបន្តរស់នៅ។ ដោយចាកចេញពីភ្នំព្រៃ ដំណើរនេះបានបន្តតាមបណ្តោយឆ្នេរសមុទ្រភាគឦសាន ដើម្បីទៅកាន់ឈូងសមុទ្រ Ha Long ដែលជា អច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញទូទាំងសកលលោក។ នៅទីនេះ នៅចំ   កណ្តាលជួរភ្នំថ្មកំបោរដ៏ស្កឹមស្កៃ និងទឹកសមុទ្រពណ៌ខៀវថ្លានៃឈូងសមុទ្រ Ha Long សត្វស្វាព្រាម Cat Ba ដែលជាប្រភេទសត្វពានរដ៏កម្របំផុតមួយក្នុងពិភពលោក ក៏កំពុងរស់នៅផងដែរ។

តាមរយៈ "Le Jardin Extraordinaire" វៀតណាមបានលេចចេញមិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាពិភពលោកមួយដែលកំពុងរង់ចាំការរុករក។ នោះគឺជាតំបន់ដីដែលធម្មជាតិ ទោះបីជាធ្លាប់រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក៏នៅតែរស់ឡើងវិញ និងរក្សាទុកនូវតម្លៃធម្មជាតិដ៏រហោស្ថាននៅក្នុងលំហូរមិនចេះឈប់នៃពេលវេលា៕

TAG
VOV/VOVworld/វៀតណាម/អាថ៌កំបាំង/ធម្មជាតិ/ទេសចរណ៍​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត