logo

វៀតណាមត្រូវបានព្យាករណ៍ថា នឹងនាំមុខកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន+៣ សម្រាប់ឆ្នាំ២០២៦

2026/1/23 | 05:24:03

(VOVWORLD) - វៀតណាមត្រូវបានព្យាករណ៍ថានឹងនាំមុខកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ាន+៣ សម្រាប់ឆ្នាំ២០២៦។ នេះបើយោងតាមការព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)។

AMRO ព្យាករណ៍ថា តំបន់អាស៊ាន+៣ (ដែលមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង) នឹងបន្តសន្ទុះកំណើនវិជ្ជមានលើអត្រា ៤% ក្នុងឆ្នាំ ២០២៦ ដែលខ្ពស់ជាងការព្យាករណ៍មុននោះ។ កត្តាជំរុញចម្បងនៃកំណើនគឺមកពីការងើបឡើងវិញយ៉ាងខ្លាំង នៃការនាំចេញបច្ចេក វិទ្យា តម្រូវការខ្ពស់សម្រាប់គ្រឿងអេឡិចត្រូនិច ស៊ីមីកុងដុកទ័រ និងបញ្ញាសិប្បនិម្មិត (AI) រួមជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងច្រើនហូរចូលទៅក្នុងអាស៊ាន ដែលជួយតំបន់ រក្សាតួនាទីស្នូលរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

នៅក្នុងផ្ទាំងរូបភាពរួមនេះ GDP របស់វៀតណាមត្រូវបាន AMRO ព្យាករណ៍ ថា  សម្រេចដល់ ៧,៦% ដែលនាំមុខគេក្នុងកំណើននៅក្នុងតំបន់អាស៊ាន+ ៣។ ការវាយតម្លៃនេះគឺផ្អែកលើការវាយតម្លៃអំពីសន្ទុះកំណើនវិជ្ជមានរបស់ វៀតណាមនៅឆ្នាំ ២០២៥ រួមជាមួយនឹងតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់សេដ្ឋកិច្ចនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ និងសមត្ថភាពទាក់ទាញលំហូរ FDI ប្រកបដោយប្រសិទ្ធភាព៕

TAG
VOV/VOVworld/វៀតណាម/ព្យាករ//នាំមុខ/កំណើនសេដ្ឋកិច្ច/អាស៊ាន+៣/ឆ្នាំ២០២៦

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត