logo

វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាង ៣៨ ពាន់លានដុល្លារ

2026/1/6 | 06:31:26
(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានដែលប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី ៤ និងឆ្នាំ ២០២៥ ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែមករា នៅទីក្រុងហាណូយ នាយកដ្ឋានស្ថិតិនៃក្រសួងហិរញ្ញវត្ថុបានប្រកាសថា ការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ សម្រេចបានជាង ៣៨,៤ ពាន់លានដុល្លារ កើនឡើង ០,៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ 

ក្នុងចំណោមទុន FDI ដែលបានអនុវត្តសម្រេចបានជាង ២៧,៦ ពាន់លានដុល្លារ កើនឡើង ៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះគឺជាទុន វិនិយោគផ្ទាល់ពីបរទេសដែលបានអនុវត្តខ្ពស់បំផុត ក្នុងរយៈពេល ៥ កន្លងមក។ ដើមទុនចុះបញ្ជីថ្មីបានឈានដល់ជាង ៤.០០០ គម្រោង ដែលមានដើមទុនចុះបញ្ជីសម្រេចបានជាង ១៧,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៩០ ដែលមានគម្រោង វិនិយោគថ្មីៗនៅវៀតណាមក្នុងឆ្នាំ ២០២៥ ប្រទេសសិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេដែលមានទឹកប្រាក់ ៤,៨៤ ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកគឺចិន ហុងកុង (ចិន) ជប៉ុន។ល។ ក្នុងចំណោមវិស័យដែលវិនិយោគនៅវៀតណាម ឧស្សាហកម្មកែច្នៃ និងផលិតកម្មបានឈានដល់ជិត ២២,៩ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៨៣% នៃការវិនិយោគផ្ទាល់ពីបរទេសសរុប។

នៅក្នុងសន្និសីទសារព័ត៌មាន នាយកដ្ឋានស្ថិតិទូទៅបានប្រកាសថា នៅឆ្នាំ២០២៥ តម្លៃប្រាក់ពាណិជ្ជកម្មសរុបនៃការនាំចេញ និងនាំចូលទំនិញសម្រេចបានជាង ៩៣០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៨,២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទាក់ទងនឹងទីផ្សារ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម ដែលទំហំពានិជ្ជកម្មសម្រេចបានជាង ១៥៣ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺប្រទេសចិន៕

TAG
VOV/VOVworld/វៀតណាម/ទាក់ទាញ/ទុនវិនិយោគផ្ទាល់ពីបរទេស/ជាង ៣៨ ពាន់លានដុល្លារ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត