logo

វៀតណាមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១៩ លាននាក់ ដោយបំបែកកំណត់ត្រាទាំងអស់

2025/12/7 | 06:39:00
(VOVWORLD) - យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) បង្ហាញ ថា ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀត ណាមបានឈានដល់ជាង ១៩,១ លាននាក់ ដែល កើនឡើង ២០,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  នេះគឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីក្រុងបុរាណហូយអាន (រូបថត៖ VOV5/Le Chi)

យោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការទេសចរណ៍ នៃអង្គការសហប្រ ជាជាតិ (UN Tourism) ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់វៀត ណាមគឺគួរឱ្យចាប់អារម្មណ៍ ជាពិសេសនៅក្នុងបរិបទដែលតំបន់អាស៊ីប៉ាស៊ីហ្វិកបានងើបឡើងវិញត្រឹមតែ ៩០% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងពេលវេលាមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ដូច្នេះ អត្រាកំណើននៃវិស័យទេសចរណ៍របស់វៀតណាមគឺស្ថិតក្នុងចំណោមក្រុមខ្ពស់បំផុត រួមជាមួយនឹងជប៉ុន។

ទាក់ទងនឹងទំហំទីផ្សារ ចិននៅតែជាទីផ្សារទេសចរណ៍ធំជាងគេរបស់ប្រទេសវៀតណាមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥ ដោយមានភ្ញៀវទេសចរជិត ៤,៨ លាននាក់ (ស្មើនឹង ២៥,០%)។ ចំណាត់ថ្នាក់លេខ ២ គឺប្រទេសកូរ៉េខាងត្បូង ដែលមានភ្ញៀវទេសចរជាង ៣,៩ លាននាក់ (ស្មើនឹង ២០,៦%)។ ចំណាត់ថ្នាក់លេខ ៣ ជារបស់តៃវ៉ាន់ (ចិន) ដែលមានភ្ញៀវទេសចរ ១,១ លាននាក់ និងចំណាត់ថ្នាក់លេខ ៤ គឺសហរដ្ឋអាមេរិក (ភ្ញៀវទេសចរ ៧៦៦ ពាន់នាក់)៕

TAG
VOV/VOVworld/វៀតណាម/ទទួលស្វាគមន៍/ភ្ញៀវទេសចរ/អន្តរជាតិ/ជាង ១៩ លាននាក់/បំបែកកំណត់ត្រា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត